កីឡាករ Gonzalo Higuain ផ្ទេរទៅក្លឹប Juventus ក្នុងតម្លៃ £75.3m

លី រិទ្ធី July 27, 2016


ក្លឹប Juventus បានចុះកុងត្រាទិញខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន កីឡាករ Gonzalo Higuain ពីក្លឹប Napoli ក្នុងតម្លៃ £75.3m។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយក្លឹប Juventus បន្ទាប់ពីក្លឹបព្រមព្រៀងជាមួយនឹងតម្លៃ buy-out clause ចំនួន 90m euros ដោយបង់ពីដំណាក់កាល។

តម្លៃខ្លួនក្នុងការផ្ទេររបស់កីឡាកររូបនេះបានធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករដែលតម្លៃខ្លួនថ្លៃជាងគេទី ៣ នៅក្នុងប្រវតិ្តសាស្រ្ត ដោយកីឡាករ Cristiano Ronaldo មានតម្លៃផ្ទេរ £80m និង Gareth Bale ក្នុងតម្លៃផ្ទេរ £85m ហើយជាតម្លៃថ្លៃជាងគេក្នុងការផ្ទេរក្នុងលីកនៃប្រទេសដោយបំបែកកំណត់ត្រារបស់កីឡាករ Fernando Torres ផ្ទេរពីក្លឹប Liverpool ទៅកាន់ក្លឹប Chelsea ក្នុងតម្លៃ £50m។

កីឡាករ Higuain ដែលបានផ្ទេរទៅកាន់ក្លឹប Napoli ពីក្លឹប Real Madrid កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃខ្លួន £34.5m ត្រូវបានគេឲ្យដឹងថាមានការចាប់អារម្មណ៍ពីក្លឹបនៅ Premier League ក្លឹប Arsenal កាលពីដើមខែនេះតែចុងក្រោយកីឡាកររូបនេះបានសម្រេចចុះកុងត្រាជាមួយក្លឹបជើងឯកនៅលីកកំពូលនៃប្រទេស អ៊ីតាលី៕

Gonzalo Higuain

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត