វាយកូនឃ្លីលើតុកម្ពុជាឡើងទៅវគ្គ៨នាក់ចុងក្រោយក្នុងការប្រកួតនៅឈៀងម៉ៃ

នូ មករា July 26, 2016


ឈៀងម៉ៃ(ថៃ)៖ កាលពីព្រឹកមិញនេះក្នុងព្រឹត្តិការណ៍ The 8 th ASEAN School Games ដែលកំពុងធ្វើឡើងនៅខេត្តឈៀងម៉ៃនៃរាជាណាចក្រថៃនោះ កីឡាវាយកូនឃ្លីលើតុកម្ពុជា សឹង តុលា បានប្រកួតឈ្នះកីឡាករឡាវក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជម្រុះតាមពូល និងឡើងឆ្ពោះទៅប្រកួតវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ (វគ្គ៨នាក់ចុងក្រោយ) ជាបន្តទៀត។

13776012_868693873234830_8367082252904708936_n

កីឡាករ សឹង តុលា បានប្រកួតឈ្នះកីឡាករមកពីប្រទេសឡាវក្នុងលទ្ធផល ៣សិតទល់ ០ ជាមួយនឹងជ័យជម្នះនេះ សឹង តុលា ត្រូវត្រៀមខ្លួនប្រកួតជាមួយកីឡាករមកពីប្រទេសម៉ាឡេស៊ីនៅវគ្គ ១ភាគ៨ផ្ដាច់ព្រ័ត្រ ហើយប្រសិនបើរូបគេបានទទួលជ័យជម្នះលើកីឡាករម៉ាឡេស៊ីទៀតនោះគេនឹងបានឡើងទៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្របន្តទៀត (ពាក់កណ្តាលផ្តាច់ព្រ័ត្រ) តែម្តង។

13728941_868693899901494_598496883081006594_n

សូមបញ្ជាក់ថា ចំពោះប្រភេទកីឡាហែលទឹកវិញបានទទួលរងភាពបរាជ័យជាបន្តបន្ទាប់៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត