រដ្ឋមន្ត្រីក្រសួងអប់រំសំណេះសំណាលជាមួយអត្តពលិកដែលត្រូវទៅប្រកួតអូឡាំពិកនៅប្រេស៊ីល

នូ មករា July 25, 2016


ភ្នំពេញ៖ ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានជួបសំណេះសំណាលជាមួយប្រតិភូកីឡានៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកទី៣១ ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។

13754566_868136283290589_6875270461060050329_n

ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានឲ្យដឹងថាការចេញទៅប្រកួតនេះក្រសួងអប់រំយុវជន និងកីឡាបានចេញសំបុត្រយន្ដហោះ សម្លៀកបំពាក់ និងលុយហោប៉ៅដល់ប្រតិភូទាំងមូលលើកលែងតែកីឡាការិនីស៊ន សៀវម៉ី ដែលបានប្រកួតជម្រុះឈ្នះហើយបានទទួលសិទ្ធិពេញលេញទៅចូលរួមប្រកួត និងត្រូវបានគណៈ កម្មាធិការអូឡាំពិកអន្តរជាតិឧបត្ថម្ភសំបុត្រយន្ដហោះឲ្យ។

13692719_865005486937002_4853118903277264916_n

ទោះជាយ៉ាងណាក៏ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំនៅតែចេញសំបុត្រយន្ដហោះដល់សៀវម៉ីហើយប្រគល់លុយសំបុត្រយន្ដហោះដែលអូឡាំពិកអន្តរជាតិផ្ដល់ឲ្យនោះទៅកីឡាការិនីរូបនេះតែម្ដង។

13775759_868143743289843_8688783499192228193_n

ជាមួយគ្នានេះឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបានបញ្ជាក់ថា នៅប្រទេសប្រេស៊ីលពេលនេះមានជម្ងឺម្យ៉ាងកំពុងតែរាតត្បាតនៅទីនោះ ហេតុនេះទាមទារឲ្យយើងត្រូវតែចាក់វ៉ាក់សាំងការពារប៉ុន្តែបើចាក់មិនទាន់គឺអាចទៅចាក់នៅឯប្រេស៊ីលបាន។

13729121_868142383289979_2350018071371390265_n

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះកម្ពុជានឹងបញ្ជូនកីឡាចំនួន ៤ប្រភេទទៅចូលរួមប្រកួតគឺតេក្វាន់ដូដែលមានកីឡាការិនីស៊ន សៀវម៉ី ត្រូវប្រកួតក្នុងប្រភេទទម្ងន់លើ៦៧គីឡូក្រាម ។ កីឡាការិនីចំបាប់ចូវ សុធារ៉ា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូ កីឡាការិនីហែលទឹកហែមថុន វិទិនី ប្រកួតហែលរបៀបសេរី (Free Style) ចម្ងាយ៥០ម៉ែត្រ កីឡាករហែលទឹក ពូ សុវិជ្ជា ហែលរបៀបសេរី (Free Style) ចម្ងាយ ១០០ម៉ែត្រ ។ កីឡាករ Takizaki Kunaiki និងកីឡាការិនីលី ណារី លេងវិញ្ញាសារត់ម៉ារ៉ាតុងដែលមានចម្ងាយ ៤២១៩៥គីឡូម៉ែត្រ៕

13590351_868137099957174_2999648776185299211_n

13754547_868137046623846_4969750429932336935_n

អត្ថបទ៖ វាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត