អាងហែលទឹកខ្នាតអន្តរជាតិត្រៀុមបើកសម្ពោធក្នុងពេលឆាប់ៗនេះ!

បារាំង July 7, 2015


ទីលានហ្វឹកហាត់ក៏ដូចជាអាងហែលទឹកសម្រាប់ការប្រកួតកីឡាហែលទឹកខ្នាតអន្ដរជាតិ ដែលត្រូវបានចំណាយទឹកប្រាក់ជាង ១ លាន ៦ សែនដុល្លារអាម៉េរិគនោះ ត្រូវបានសាងសង់បាន ៩៩ ភាគរយហើយ ពោលគឺនៅរង់ចាំតែការសម្អាតព្រមទាំងបំពាក់សម្ភារ និងការអញ្ជើញថ្នាក់ដឹកនាំសម្ពោធដាក់ឲ្យប្រើប្រាស់ប៉ុណ្ណោះ។
ទីលានហែលទឹកត្រូវបានសាងសង់ទៅតាមបទដ្ឋានកំណត់របស់សហព័ន្ធកីឡាហែលទឹកអន្ដរជាតិនេះ មានអាងទំហំ ២៥ គុណ ២៥ ម៉ែត្រ មួយកន្លែង និងទីលានធំមានទំហំ ២៥ គុណ ៥០ ម៉ែត្រ មួយកន្លែង ព្រមទាំងអគារទីតាំងសម្រាប់ប្រកួតផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា នៅក្នុងអំឡុងខែសីហា ឬខែកញ្ញាខាងមុខ លោកនឹងសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ដើម្បីអញ្ជើញបើកសម្ភោធដាក់ឲ្យប្រើប្រាស់និងមានការប្រកួតហែលទឹកនៅទីនេះផងដែរ។

11666320_704764932984155_693513419007033506_n

11692678_704764952984153_4919099128295601871_n

11705085_704764936317488_2835608633195733939_n

អត្ថបទ៖ មករា

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត