២សប្ដាហ៍ទៀត ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពអង្គរលើកទី៣ នៅខេត្តសៀមរាបនឹងចាប់ផ្ដើមហើយ

នូ មករា July 24, 2016


ភ្នំពេញ៖ នៅសល់តែ២សប្ដាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍រត់ប្រណាំង ម៉ារ៉ាតុង ៤២,១៩៥ គីឡូម៉ែត្រនិង ចាប់ផ្ដើមប្រកួតជាលើកទី៣ហើយ ក្នុងទិសដៅ ជួយរកថវិកាជួយដល់សកម្មភាពមនុស្សធម៌។
អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះមានផលប្រយោជន៍ទាំងកីឡា និងទេសចរណ៍ ដែលផ្តល់ឲ្យគ្នាទៅវិញទៅមកមិនអាចខ្វះបាន ក្នុងរដូវធ្លាក់ភ្លៀវនេះ ដោយភ្ញៀវទេសចរមានចំនួនថយចុះ ខណៈ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រឲ្យមានព្រឹត្តិការណ៍នេះកើតឡើងជារៀងរាល់ឆ្នាំ ដើម្បីទាក់ទាញភ្ញៀវឲ្យបានរាប់ពាន់នាក់បន្ថែមទៀត។»
1439143472
ឯកឧត្តមបន្តថា៖ «តាមរយៈព្រឹត្តិការណ៍អន្តរជាតិមួយនេះនឹងបានក្លាយជាប្រយោជន៍ថ្មីមួយបន្ថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងកីឡាករ កីឡាការិនីនានា ក្នុងការស្វែងរកថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារចំនួន២ នៅខេត្តសៀមរាប និងកាកបាទក្រហមកម្ពុជា ជាពិសេសគឺបានបំផុសស្មារតីដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការការពារបរិស្ថាន និងការពារបេតិកភណ្ឌពិភពលោកទៀតផង។
Angkor-Marathon-photos-AM
គួរបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃនេះ អត្តពលិកបានចុះឈ្មោះ គឺមាន២០០០នាក់ហើយ ប៉ុន្តែចំនួននេះនៅមានកម្រិតតិចនៅឡើយ ។ កាលពីព្រឹត្តិការណ៍កីឡារត់ប្រណាំង Full Marathon លើកទី២ នាឆ្នាំ២០១៥ កន្លងទៅ មានអត្តពលិកចូលរួមចំនួន ២៦៣០នាក់នោះ ក្នុងនោះមាន ១៣៧០នាក់ ជាបរទេសដែលមកពីប្រទេសចំនួន ៤២លើពិភពលោក៕
1466501983157815
  អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត