សហព័ន្ធប៉េតង់រៀបចំទីលានខ្សាច់ដើម្បីហ្វឹកហាត់ត្រៀមចូលរួម ASIAN Beach Games

នូ មករា July 23, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាប៉េតង់កម្ពុជាបានរៀបចំទីលានខ្សាច់ដើម្បីហ្វឹកហាត់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ ASIAN Beach Games លើកទី៥ដែលនឹងធ្វើឡើងនៅទីក្រុងដាណាំងប្រទេសវៀតណាមចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលាខាងមុខនេះ។

លោកសូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជាបានឲ្យដឹងថានេះជាលើកទី១ ហើយដែលកីឡាប៉េតង់កម្ពុជាចេញទៅប្រកួតលើខ្សាច់បែបនេះ ។ ការប្រកួតលើខ្សាច់ទាមទារនូវការហ្វឹកហាត់ឲ្យបានត្រឹមត្រូវហើយកីឡាករ-កីឡាការិនីត្រូវតែមានទំនុកចិត្តខ្ពស់ណាស់លើសមត្ថភាពខ្លួនឯង ។ លោកបន្តថា លើខ្សាច់ទាំងការចូលប៊ូលទាំងការវ៉ៃប៊ូលគូប្រកួតចេញត្រូវតែវ៉ៃឲ្យបានច្បាស់ព្រោះខ្សាច់ប៊ូលមិនអាចរមៀលបានទេគឺធ្លាក់ត្រង់ណាគឺនៅត្រង់នោះហើយ ។ ចំពោះការវ៉ៃប៊ូគូប្រកួតចេញទៀតត្រូវតែវ៉ៃឲ្យបានច្បាស់បើវ៉ៃមិនស្រួលប៊ូលគូប្រកួតមិនត្រឹមតែមិនចេញនោះទេគឺកាន់តែធ្វើឲ្យប៊ូលរបស់គូប្រកួតកប់ចូលជ្រៅទៅក្នុងខ្សាច់រហូតមិនអាចវ៉ៃចេញបានទៀតផង ។

2 (2)

លោកបានបន្ថែថា ពេលវេលានៅសល់មិនច្រើនឡើយតែយើងនឹងប្រើពេលវេលានេះដើម្បីហ្វឹកហាត់ឲ្យបានល្អយើងមិនខ្ជះខ្ជាយពេលវេលាយើងឡើយ ។ ទោះជាយ៉ាងណាលោកសុខគា បានត្អូញត្អែរថាយើងហាត់លើខ្សាច់ទន្លេតែពេលប្រកួតគឺប្រកួតលើខ្សាច់សមុទ្រនេះជាបញ្ហាលំបាករបស់យើង ។ ទោះជាយ៉ាងណាក៏លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអនុញ្ញាតឲ្យកីឡាប៉េតង់បានហាត់នៅលើខ្សាច់សមុទ្រនៃទីលានបាល់ទះឆ្នេរខ្សាច់នៅពេលណាដែលបាល់ទះឆ្នេរខ្សាច់មិនហាត់នោះ ។

ជាមួយគ្នានេះដែរ សហព័ន្ធកីឡាចំបាប់ក៏នឹងបញ្ជូនកីឡាករ ៣រូប និង កីឡាការិនី ២រូបទៅចូលរួមប្រកួតកីឡាឆ្នេរខ្សាច់ដែរនោះបានចាប់ផ្ដើមហ្វឹកហាត់លើខ្សាច់ជាបណ្ដើរៗហើយ ។ លោកធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់បានឲ្យដឹងថារៀងរាល់ល្ងាចកីឡាករ-កីឡាការិនីរបស់លោកក៏មកហាត់លើទីលានខ្សាច់របស់បាល់ទះឆ្នេរខ្សាច់ដែរ ។

1 (8)

គួរបញ្ជាក់ថាកាលពី ASIAN Beach Games លើកទី ៤កីឡាការិនីចំបាប់កម្ពុជា នី សំណាង ដណ្ដើមបានមេដាយសំរិទ្ធ ១ គ្រឿង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត