Euro 2016: បារាំង អាចបំបាក់ អីុស្លង់ យកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានដែរឬទេ

លី រិទ្ធី July 3, 2016


ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយដែលបានចាប់ផ្តើមកាលថ្ងៃទី ៣១ មិថុនា ២០១៦ នោះឥលូវបានឈានដល់ការប្រកួតទី ៤ ក្នុងវគ្គ Quarter-Final ដែលជាការប្រកួតចុងក្រោយក្នុងវគ្គនេះហើយ។សម្រាប់ថ្ងៃទី ៣ កក្កដា ២០១៦ ក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះ នឹងជួបប្រកួតជាមួយ ក្រុមជម្រើសជាតិ អ៊ីស្លង់ នៅកីឡដ្ឋាន Stade de France នាទីក្រុង Saint-Denis អាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៨០០០០ នាក់ ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រ។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ១១ ដង ដែលក្នុងនោះក្រុមជម្រើសជាតិ បារាំង ឈ្នះ ៨ ដង ស្មើគ្នា ៣ ដង ដោយក្នុងនោះក្រុមជម្រើសជាតិ អ៊ីស្លង់ មិនដែលឈ្នះនោះទេ។ បើនិយាយពីលទ្ធផលនៃការប្រកួតប៉ុន្មានប្រកួតរបស់ក្រុមទាំងពីរគឺ ក្រុមជម្រើសជាតិ បារាំង: WDWWWWWWLW ចំណែកឯក្រុមជម្រើសជាតិ អ៊ីស្លង់: WWDDWLWLLL។

មុនការប្រកួតលោកគ្រូបង្វឹងទាំងពីរបាននិយាយថា៖

លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិ បារាំង បាននិយាយថា៖ “កីឡាករទាំងអស់សុទ្ធតែដឹងថាក្រុមជម្រើសជាតិ អ៊ីស្លង់ មិនមែនមកដល់វគ្គនេះដោយសារតែឱកាសនោះទេ។ ប្រសិនជាពួកគេមកដល់វគ្គនេះ មានន័យថាពួកគេពិតជាសាកសមមកដល់វគ្គនេះ និងការលេងរបស់ពួកគេប្រាកដជាមានគុណភាពខ្ពស់។ ការបោះបាល់ចម្ងាយ ៣០ ទៅ ៤០ម៉ែត្រសម្រាប់ពួកគេប្រៀបបានដូចជាការស៊ុតបាល់ Free-Kick អញ្ជឹង ហើយយើងបានរកឃើញវិធីដើម្បីទប់ស្កាត់ហើយ។ ពួកគេពិតជាសាកសមឈ្នះអង់គ្លេស ដោយសារតែពួកគេបានបង្ហាញការលេងដោយមានគុណភាពល្អ។

បើនិយាយពីរាងកាយរបស់ពួកគេគឺរឹងមាំ ហើយត្រូវតែប្រកួតប្រជែងចំណុចនេះ។ ខ្ញុំមិនអាចធ្វើឲ្យកីឡាកររបស់ខ្ញុំមានមាឌធំបាននោះទេ។ ខ្ញុំមានកីឡាករដែលអាចប្រកួតប្រជែងបាល់នៅលើបាន យើងត្រូវតែព្យាយាមឲ្យខ្លាំងដើម្បីយកឈ្នះការប្រកួតនេះ។”

លោក Heimir Hallgrímsson គ្រូបង្វឹកក្រុមជម្រើសជាតិ អ៊ីស្លង់ បាននិយាយថា៖ “ដោយសារតែយើងតែងតែលេងក្នុងការប្រកួតធំដែលជាប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិ អ៊ីស្លង់ ខ្ញុំគិតថាកីឡាកររបស់យើងបានត្រៀមខ្លួនរួចជាស្រេចហើយ។ ដូចដេលយើងបានឆ្លងកាត់ឧបសគ្គនៅពីមុខយើងទៅហើយ មួយខាងមុខទៀតប្រាកដជាតូចជាងនេះ។

ខ្ញុំគិតថាចំណុចដែលកីឡាកររបស់យើងតែងតែលេងបានកាន់តែល្អឡើងៗ នេះមកពីព្រោះតែយើងលេងដោយមិនមានសម្ពាធ ព្រមទាំងទំនុកចិត្តកើនឡើង។ ខ្ញុំនឹងបន្តនិយាយពាក្យដដែលគឹខ្ញុំមិនទាន់ឃើញក្រុមជម្រើសជាតិ អ៊ីស្លង់ លេងល្អខ្លាំងនោះទេ។”

ចំណែកកីឡាករវិញដែលអាចនឹងបង្ហាញក្នុងការប្រកួតយប់រវាងក្រុមទាំងពីរវិញ សម្រាប់ជម្រើស ១១ នាក់ដំបូង របស់ក្រុមជម្រើសជាតិ បារាំង អាចជា៖ Lloris; Sagna, Koscielny, Umtiti, Evra; Pogba, Cabaye, Matuidi; Griezmann, Giroud, Payet

កីឡាករដែលលអវត្តមាន៖ Kanté, Rami (ត្រូវពិន័យ)

ប្រសិនជាកីឡាដែលទទួលបានកាតលឿងក្នុងការប្រកួតនេះ ពួកគេអាចនឹងអវត្តមាននៅប្រកួតបន្ទាប់ដែលក្នុងនោះរួមមាន: Giroud, Koscielny

សម្រាប់ក្រុមជម្រើសជាតិ អ៊ីស្លង់ វិញ ជម្រើសជាតិ ១១ ដំបូងអាចជា៖ Halldórsson; Sævarsson, Árnason, R Sigurdsson, Skúlason; Gudmundsson, Gunnarsson, G Sigurdsson, B Bjarnason; Bödvarsson, Sigthórsson

ប្រសិនជាកីឡាដែលទទួលបានកាតលឿងក្នុងការប្រកួតនេះ ពួកគេអាចនឹងអវត្តមាននៅប្រកួតបន្ទាប់ដែលក្នុងនោះរួមមាន: Árnason, B Bjarnason, Gudmundsson, Gunnarsson, Halldórsson, Sævarsson, Sigthórsson, G Sigurdsson, Skúlason៕

04

អត្ថបទ៖ រិទ្ធី

ប្រភព៖ UEFA Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត