Euro 2016: អាល្លឺម៉ង់ ជាក្រុមបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

លី រិទ្ធី July 3, 2016


ក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ង់ ជាក្រុមដែលមានសិទ្ធិបន្តទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយបានយកឈ្នះលើ ក្រុមជម្រើសជាតិ អ៊ីតាលី ដោយការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្ដីក្រោយការប្រកួត ១២០ នាទីក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១។

ការប្រកួតរវាងក្រុមទាំងពីរអាចនិយាយបានថាជាការប្រកួតដ៏តានតឹងបំផុតនៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុបគិតត្រឹមយប់មិញនេះ ដោយក្រុមទាំងពីរវាយសម្រុកគ្នាទៅវិញទៅមក ព្រមទាំងមានឱកាសរៀងៗខ្លួនតែអ្វីដែលគួរឲ្យសសើរនោះខ្សែការពារ ព្រមទាំង អ្នកចាំទីរបស់ក្រុមទាំងពីរសុទ្ធតែធ្វើបានយ៉ាងល្អក្នុងការសង្រ្គោះបាល់។

កីឡាករ Mesut Oezil ជាអ្នករកបានគ្រាប់បាល់នាំមុខឲ្យក្រុមអាល្លឺម៉ង់ នៅនាទីទី ៦៥ ក្រោយមកក្រុមជម្រើសជាតិ អ៊ីតាលី តាមបានស្មើបានវិញនៅនាទីទី ៧៨ ដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់ខ្សែការពារ Leonardo Bonucci។ សម្រាប់ម៉ោងបន្ថែមគ្មានក្រុមណាអាចរកបានគ្រាប់បាល់នោះទេ។

ឈានដល់ការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្តីក្រុមទាំងពីរស៊ុតរហូតដល់គ្រាប់ទី ៩ ទើបរកឃើញអ្នកឈ្នះក៏ព្រោះតែក្នុងនោះក្រុមទាំងពីរសុទ្ធតែមានកីឡាករធ្វើមិនបានសម្រេច តែទោះជាយ៉ាងណាទីបំផុតក្រុមជម្រើសជាតិ អាល្លឺម៉ង់ ឈ្នះក្នុងលទ្ធផល ៦-៥ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយត្រូវរងចាំថាក្រុមជម្រើសជាតិ អ៊ីស្លង់ ឬម្ចាស់ផ្ទះបារាំងជាអ្នកឈ្នះក្នុងយប់នេះ។ លោកអ្នកទស្សនាវីដេអូ Highlight ព្រមទាំងការស៊ុតបាល់ ១១ ម៉ែត្របាននៅខាងក្រោម៕

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត