អត្តពលិកកម្ពុជានាំភាពជោគជ័យវិលត្រលប់មកមាតុភូមិវិញក្រោយបញ្ចប់ ASEAN University Games

នូ មករា July 20, 2016


ភ្នំពេញ៖ កីឡាករ-កីឡាការិនីចុងក្រោយរបស់កម្ពុជាដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍ ASEAN University Games ទី១៨នៅប្រទេសសិង្ហបូរីនោះបានមកដល់ស្រុកខ្មែរវិញហើយនៅថ្ងៃទី២០ ខែកក្កដានេះ។

លោកអ៊ុក ឌីវ៉ង់ អគ្គនាយករងកីឡា និង លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញទៅទទួល និងបំពាក់កម្រងផ្កាដល់ជ័យលាភីដែលបានមេដាយដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

គ្រាន់តែឈានជើងដល់អាកាសយានដ្ឋានភ្លាម កីឡាការិនីប៉េតង់ ឌួង ឌីណា បានស្រក់ទឹកភ្នែករំភើបនឹងការទទួលស្វាគមន៍ដ៏អស្ចារ្យនេះ។ គួរបញ្ជាក់ថាក្នុងព្រឹត្តិការណ៍នេះកម្ពុជាបានបញ្ជូនអត្តពលិកលើកីឡាចំនួន ៦ ប្រភេទទៅចូលរួមដែលក្នុងនោះមានបាល់ទាត់ គុនដាវ ហែលទឹក អត្តពលកម្ម វាយកូនឃ្លីលើតុ និងប៉េតង់។

ជាលទ្ធផល កីឡាករវាយកូនឃ្លីលើតុកីឡាករលឹម សុខឡុង ដណ្ដើមបានមេដាយមាសមួយគ្រឿង ចំពោះប៉េតង់ដណ្ដើមបានមេដាយមាស ៣ គ្រឿង ប្រាក់ ១ គ្រឿង និង សំរិទ្ធ ២ គ្រឿង ។

13709911_865712696866281_2954964772874800583_n

ឯកឧត្តមព្រំ ប៊ុនយី ដែលជានាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះបានថ្លែងប្រាប់អ្នកយកព័ត៌មានថាការប្រកួតកីឡាសាកលវិទ្យាល័យធ្វើរៀងរាល់ ២ឆ្នាំម្ដងគឺធ្វើរៀងរាល់ឆ្នាំគូ ។ កម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍នេះតាំងពីឆ្នាំ២០០៦មកម្ល៉េះដែលការចូលរួមកន្លងមកកម្ពុជាដណ្ដើមបានតែមេដាយប្រាក់ និង សំរិទ្ធប៉ុណ្ណោះ ។ សម្រាប់លើកនេះជាប្រវត្តិសាស្ត្រហើយដែលកម្ពុជារកបានមេដាយមាស៤គ្រឿង ប្រាក់ ១គ្រឿង និង សំរិទ្ធ ២គ្រឿងនោះ។

លោកប៉ុន សុខ ក៏បានឲ្យដឹងដែរថាសម្រាប់អ្នកបានមេដាយគេនឹងបានទទួលរង្វាន់តាមរយៈសេចក្ដីប្រកាសអន្តរក្រសួងពោលគឺមេដាយមាសបានរង្វាន់ ៩.០០០.០០០រៀល ប្រាក់៨.០០០.០០០រៀល និង សំរិទ្ធបាន៧.០០០.០០០រៀល។

សូមបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍នេះថៃរកបានមេដាយច្រើនជាងគេគឺ១២០គ្រឿងក្នុងនោះមាស៥២ ប្រាក់៣៤ និង សំរិទ្ធ៣៤ ។ ប្រទេសឥណ្ឌូនេស៊ីឈរនៅលំដាប់ទី ២បានមេដាយ១១៤គ្រឿងគឺមាស៣៣ ប្រាក់៥៣ សំរិទ្ធ២៨  ចំណែកម៉ាឡេស៊ីឈរនៅលំដាប់ទី៣ គដោយបានមេដាយសរុប៩៣គ្រឿងគឺមាស ២៧គ្រឿង ប្រាក់៣១ សំរិទ្ធ៣៥គ្រឿង រីឯវៀតណាមឈរនៅលំដាប់ទី៤ គឺបានមេដាយសរុប៤៩គ្រឿង គឺមាស២៦ ប្រាក់១០ សំរិទ្ធ១៣ ខណៈដែលសិង្ហបូរីជាម្ចាស់ផ្ទះបានមេដាយសរុប៧២គ្រឿង ក្នុងនោះមាស២៣ ប្រាក់១៩ សំរិទ្ធ៣០ឈរនៅលំដាប់ទី ៥។ ប្រទេសហ្វីលីពីនឈរនៅលំដាប់ទី ៦ដោយបានមេដាយសរុប៣៧គ្រឿងគឺមាស ៦ប្រាក់១៣ សំរិទ្ធ១៨ ។ កម្ពុជាឈរនៅលំដាប់ទី ៧ដែលមានមេដាយសរុប៧គ្រឿង គឺមាស ៤ ប្រាក់ ១សំរិទ្ធ ២ ។ ឡាវឈរនៅលំដាប់ទី ៨ដែលមានមេដាយសរុប២១គ្រឿង គឺមាស ៣គ្រឿង ប្រាក់៩គ្រឿង សំរិទ្ធ៩គ្រឿង ។ ទីម័រខាងកើតបាន ៤គ្រឿងគឺប្រាក់ ២សំរិទ្ធ ២ឈរនៅលំដាប់ទី៩។ មីយ៉ាន់ម៉ាបានមេដាយសំរិទ្ធ ១គ្រឿងគត់ឈរនៅលំដាប់ថ្នាក់ទី១០ និងប្រ៊ុយណេមិនបានមេដាយអ្វីទាំងអស់៕

MM

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត