កីឡាករ Cristiano Ronaldo នឹងអវត្តមាន ៣​ ប្រកួតដំបូងនារដូវកាលថ្មីនេះ

លី រិទ្ធី July 20, 2016


កីឡាករ Cristiano Ronaldo ដែលរងរបួសជង្គង់ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប ឬ Euro 2016 ជាមួយនឹងម្ចាស់ផ្ទះក្រុមជម្រើសជាតិ បារាំង នោះអាចនឹងត្រូវអវត្តមាន ៣ ប្រកួតដំបូង។ កីឡាកររូបនេះអាចប្រហែលចូលលេងប្រកួតដំបូងបានក្នុងជំនួបជាមួយក្លឹប Osasuna នៅថ្ងៃទី ១១ កញ្ញា ខាងមុខ។

កីឡាករដ៏ឆ្នើមរូបនេះបាននិយាយក្នុងវីដេអូ ហើយបង្ហោះលើគណនី Instagram របស់ខ្លួនថា៖ “សួស្ដី អ្នករាល់គ្នា! ខ្ញុំពិតជាអរគុណដល់ការគាំទ្ររបស់អ្នកគាំទ្រទាំងអស់។ ខ្ញុំនឹងត្រឡប់មកវិញ ដោយខ្លាំងជាងមុន។”

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធឆ្នើមរូបនេះទទួលរងរបួសជង្គង់នៅនាទីទី ១៦ ពេលប៉ះទង្គិចគជាមួយកីឡាករ Dimitri Payet ប៉ុន្តែខ្សែបម្រើប្រយុទ្ធរូបនេះ នៅតែទ្រាំលេងបន្តទៀតដល់នាទី ២៥ ទើបដូរចេញ។

បច្ចុប្បន្នកីឡាកររូបនេះកំពុងតែសម្រាកជាមួយក្រុមគ្រួសារនៅកោះ Ibiza ហើយកីឡាកររូបនេះក៏បានទៅគ្លីនីកជំនាញដើម្បីព្យាបាលជាលក្ខណៈ oxygen treatment ផងដែរ៕

Ronaldo

Ronaldo-1-600x335

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត