កីឡាករ Xisco បង្ហាញខ្លួនជាផ្លូវការនៅក្លឹប Muangthong United

លី រិទ្ធី July 20, 2016


ក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុបនៃ Thai League ក្លឹប Muangthong បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងសន្និសិទ្ធសារព័ត៌មានរបស់ក្លឹបកាលពីម្សិលមិញនេះបន្ទាប់ពីក្លឹបបានចុះកុងត្រាទិញអតីតខ្សែប្រយុទ្ធរបស់ក្លឹប Newcastle United កីឡាករ Xisco។

ក្លឹប Muangthong បានធ្វើឲ្យអ្នកគាំទ្រនៅលីកំពូលនៃប្រទេសថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានការទិញកីឡាករដ៏ល្អរូបនេះមុននឹងទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាលបញ្ចប់។ ពួកគេបានទិញយកខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំ សញ្ជាតិ អេស្ប៉ាញ កីឡាករ Xisco ពីក្លឹប Córdoba នៅ Segunda Liga។ កីឡាកររូបនេះនឹងមកដល់ប្រទេសថៃក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា កីឡាករ Francisco Jiménez Tejada ដែលអ្នកទាំងអស់ហៅថា Xisco នោះបានហ្វឹកហាត់ជាមួយប្រព័ទ្ធយុវជនរបស់ក្លឹប Deportivo La Coruña youth ។ កីឡាកររូបនេះបានផ្លាស់ប្តូរទៅលើេងឲ្យក្លឹប Newcastle United នៅលីកកំពូល English Premier League កាលពីឆ្នាំ ២០០៨ មុននឹងត្រលប់មកអេស្ប៉ាញមក។ កីឡាករ Xisco កាលពីពេលថ្មីៗនេះលេងឲ្យក្លឹប Córdoba ដោយបង្ហាញខ្លួនបាន ៣៤ ប្រកួត ហើតរកបាន ១១ គ្រាប់នៅរដូវកាលមុន៕

Xisco 6

 

Xisco 0000

Xisco 1

Xisco 2

 

Xisco 10.07.29 PM

Xisco 8693

Xisco 09876

Xisco 9999

 

 

 

 

 

 

 

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand & Muangthong United

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត