អត្តពលិកនៃកីឡា ៤ប្រភេទចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដើម្បីត្រៀម ASIAN Beach Games

នូ មករា July 19, 2016


ភ្នំពេញ៖ មេកីឡាជម្រើសជាតិរបស់កម្ពុជាគឺលោកប៉ុន សុខ ដែលជាប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានមានប្រសាសន៍ឲ្យដឹងថាលោកបានសម្រេចចិត្តបញ្ជូនកីឡាចំនួន ៤ ប្រភេទទៅហ្វឹកហាត់នៅប្រទេសវៀតណាមដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី ឬ ASIAN Beach Games ដែលនឹងធ្វើឡើងនៅក្រុងដាណាំង ប្រទេសវៀតណាម។

12297814_994875337245086_590009154_o1

មេកីឡាជម្រើសជាតិរូបនេះបានឲ្យដឹងថាកីឡាទាំង ៤ ប្រភេទដែលត្រូវទៅហ្វឹកហាត់នៅប្រទេសវៀតណាមនោះរួមមានបាល់ទះលើឆ្នេរខ្សាច់ដែលមានកីឡាករចំនួន ២ រូប និងគ្រូបង្វឹក ១ រូប, កីឡាវ៉ូវីណាមមានអត្តពលិកចំនួន ១០រូប និងគ្រូបង្វឹក ១ រូប, ប្រភេទកីឡាអត្តពលកម្មគឺមានអត្តពលិក ២ រូប និងគ្រូ ១ រូប និងប្រភេទកីឡា កង់ដែលមានកីឡាករ ១ រូប និង គ្រូបង្វឹក ១ រូប ។

Featured-617x3242

លោកប៉ុន សុខ បានបញ្ជាក់ថានៅក្នុងដំណើរនៃការចេញទៅហ្វឹកហាត់នេះកម្ពុជាចំណាយតែទៅលើសោហ៊ុយធ្វើដំណើរពីភ្នំពេញទៅបាវិតតែប៉ុណ្ណោះ ហើយចំពោះការធ្វើដំណើរពីបាវិតទៅវៀតណាមគឺភាគីវៀតណាមជាអ្នកចំណាយទាំងការហូបចុក ធ្វើដំណើរ និងការស្នាក់នៅ។ ការហ្វឹកហាត់មានរយៈពេល ២ ខែចាប់ផ្ដើមពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយគ្រប់អត្តពលិកដែលទៅហ្វឹកហាត់នឹងបានទទួលប្រាក់ខែចំនួន ១.៨០០.០០០ រៀលក្នុងមួយខែផងដែរ៕

Action2

 

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត