ប៉េតង់រកបានមេដាយមាសមួយគ្រឿងទៀតហើយក្នុងការប្រកួត ASEAN University Games

នូ មករា July 19, 2016


ភ្នំពេញ៖ ការប្រកួតចុងក្រោយរបស់កីឡាប៉េតង់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន ឬ SEAN University Games លើកទី១៨ នៅប្រទេសសិង្ហបូរីបានបញ្ចប់ត្រឹមថ្ងៃទី១៨ ខែកក្កដា ដោយកម្ពុជារកបានមេដាយមាស ១ គ្រឿងទៀតហើយ។

មេដាយមាសនេះបានមកពីវិញ្ញាសា ៣នាក់ទល់៣នាក់ចម្រុះ (Mixed Triple) ដែលមានកីឡាករ ២រូបគឺ សៅ សុភារ៉ាន់-កឹមចាន់ វាសនា និងកីឡាការិនី ១រូបគឺកីឡាការិនីវង់ ចន្ថា ដោយក្រុមកម្ពុជាបានប្រកួតផ្ដាច់ព្រ័ត្រឈ្នះក្រុមមកពីប្រទេសឡាវក្នុងលទ្ធផល ១៣ ទល់ ៩ ហើយដណ្ដើមបានមេដាយមាសលើវិញ្ញាសា Mixes Triple នេះតែម្ដង។

1

ជាលទ្ធផល ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៨ ឆ្នាំ២០១៦ នេះ កម្ពុជាមាន ២ប្រភេទកីឡាដែលបានទទួលមេដាយគឺវាយប៉េងប៉ុងដែលរកបានដោយកីឡាករ លឹម សុខឡុង និងប៉េតង់ដែលក្នុងនោះមានមេដាយមាសចំនួន ៣គ្រឿងគឺកីឡាការិនីឌួង ឌីណាបាន ១គ្រឿងលើវិញ្ញាសាវាយយកពិន្ទុ(Shooting) កីឡាករសៅ សុភារ៉ាន់បាន ១ គ្រឿងលើវិញ្ញាសាវាយយកពិន្ទុដែរ និងមេដាយមាស១ គ្រឿងទៀតបានលើវិញ្ញាសា Mixed Triple) ដែលមានកីឡាករសៅ សុភារ៉ាន់ កឹម ចាន់វាសនា និងកីឡាការិនីវង់ ចន្ថា។មេដាយប្រាក់មួយគ្រឿងបានលើវិញ្ញាសាឯកត្តជននារីដែលរកបានដោយកីឡាការិនីឌួង ឌីណា។ រួមជាមួយមេដាយ សំរិទ្ធ ២ គ្រឿងដែលរកបានដោយកីឡាករកឹម ចាន់វាសនា លើវិញ្ញាសាឯកត្តជនបុរស និង ១ គ្រឿងទៀតលើវិញ្ញាសា៣ នាក់ទល់៣នាក់នារីដែលមានកីឡាការិនីឈិន ស្រីពេជ្រឌួង ឌីណា និង ឃួន យ៉ារី ។

13699946_1054855581272593_812947156600469253_n

តាមរយៈលទ្ធផលនេះ យើងឃើញថាក្នុងចំណោម ១១ប្រទេសក្នុងតំបន់អាស៊ានដែលចូលរួមក្នុងព្រឹត្តិការណ៍នេះកម្ពុជាឈរនៅលំដាប់ថ្នាក់លេខ ៧ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត