Davis Cup: កម្ពុជាបាត់បង់កៅអីនៅក្រុម III ក្រោយបរាជ័យក្រោមថ្វីដៃទួកមេនីស្ថាន

នូ មករា July 18, 2016


ភ្នំពេញ៖ ក្រុមកីឡាករតេន្នីសកម្ពុជាបានបាត់បង់កៅអីនៅក្នុងក្រុម III របស់ខ្លួន ដោយត្រូវធ្លាក់ទៅលេងនៅក្រុម  IV វិញនាឆ្នាំក្រោយ បន្ទាប់ពីរងបរាជ័យក្រោមថ្វីដៃទួកមេនីស្ថានកាលពីថ្ងៃទី១៧ ខែកក្កដា ម្សិលមិញនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអត្តពលិកកម្ពុជាមិិនបានបាត់បង់ជំនឿចិត្តទាំងស្រុងនោះឡើយ ដោយពួកគេបានប្តេជ្ញាថានឹងធ្វើឱ្យបានល្អនៅឆ្នាំក្រោយដើម្បីវិលត្រលប់មកកាន់កៅអីក្រុម III ជាថ្មីម្តងទៀត។

13697125_1409344215748404_2740902139858316729_n

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាវាយកូនបាល់ជើងឯកពិភពលោកនៃព្រឹត្តិការណ៍ Davis-Cup ក្នុងតំបន់អាស៊ី-អូសេអានី នេះគឺជាប្រកួតមួយដ៏សំខាន់សម្រាប់កម្ពុជាដើម្បីឆ្ពោះទៅដណ្ដើមកៅអីក្រុមII ឆ្នាំ២០១៧ ដោយក្រុមជម្រើសជាតិកម្ពុជាបានស្ថិតក្នុងពូលB ជាមួយក្រុមខ្លាំងមួយចំនួនរួមមាន ស៊ីរី លីបង់ កាតា និងសិង្ហបុរី ខណៈក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ស្ថិតក្នុងពូលA។ ដំណើរនៃការប្រកួតនាឆ្នាំនេះហាក់ដូចជាមិនគាប់ប្រសើរឡើយសម្រាប់កម្ពុជា ខណៈដែលក្រុមនេះបានទទួលបរាជ័យជាបន្តបន្ទាប់ដោយស្គាល់ពាក្យថាឈ្នះក្នុងជំនួបជាមួយក្រុមសិង្ហបុរីតែម្តងប៉ុណ្ណោះ។

1 (6)

គួររំលឹកផងដែរថា ក្រុមកម្ពុជាបានទទួលកៅអីទៅលេងនៅក្រុមIII កាលពីឆ្នាំ២០១២ កន្លងទៅ ដោយកាលណោះ ក្រុមអត្តពលិកកម្ពុជាបានបង្កើតនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានបង្ហាញខ្លួនជាលើកដំបូងប៉ុន្តែបានផ្តួលគូប្រជែងជាបន្តបន្ទាប់រហូតទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងក្រុម IV ហើយទទួលបានសិទ្ធដើម្បីឡើងមកលេងនៅក្រុម III បន្តរហូតមកដល់ឆ្នាំ២០១៦ នេះ និងបានបន្តចិញ្ចឹមចិត្តឡើងទៅអង្គុយលើកៅអីក្រុម II ជាបន្តទៀត ប៉ុន្តែបែរទទួលរងនូវភាពខកចិត្តទៅវីញ៕

13627191_1407409925941833_8306099346396628478_n

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត