មន្ត្រីកីឡាស្ត្រី ៣៥រូបនឹងចូលរួមសិក្ខាសាលាថ្នាក់ជាតិលើកទី៣ ក្នុងខេត្តសៀមរាបនៅព្រឹកនេះ

នូ មករា July 18, 2016


សៀមរាប៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដានេះ សិក្ខាកាម ដែលជាមន្ត្រីកីឡា អប់រំកាយ និង គ្រូកីឡាដែលជាស្ត្រី ប្រមាណ ៣៥នាក់ នឹងចូលរួមបើកសិក្ខាសាលាថ្នាក់ជាតិលើកទី៣ ស្ដីអំពី ស្ត្រី និងកីឡា ដែលត្រូវបានធ្វើឡើងក្នុងសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប រយៈពេល៤ថ្ងៃ ក្នុងទិសដៅជំរុញ និងលើកកម្ពស់ស្ត្រីឱ្យចូលលេងកីឡាកាន់តែផុសផុលដូចជាបុរសនាថ្ងៃអនាគត។

13735252_1235178193159655_1321876674_n

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា៖ «នេះគឺជាឆ្នាំទី៣ហើយដែលយើងបានរៀបចំសិក្ខាសាលាមួយនេះនៅទឹកដីអង្គរ ខេត្តសៀមរាបដែលជាកន្លែងវប្បធម៌មានខ្មែរ។ សិក្ខាសាលានេះ យើងមានគ្រូឧទេសដែលជាវាគ្មិន ដ៍សំខាន់ ១រូបរបស់គណៈកម្មការស្ត្រី និង កីឡា អន្តរជាតិដែលមកពីប្រទេសម៉ាឡេស៊ី គឺអ្នកស្រី Beng Choo Low គាត់ក៏ជាអគ្គលេខាធិកាក្រុមប្រឹក្សាអូឡាំពិកអាស៊ីផងដែរ។ ចំណែកឯសិក្ខាកាមមកពីភ្នំពេញ ១៥នាក់ ជាមួយនឹង សិក្ខាកាម នៅក្នុងខេត្តសៀមរាប២០នាក់បន្ថែមទៀត សរុប ៣៥នាក់។ គ្រូឧទេសក្នុងសិក្ខាសាលានេះ មាន៤រូបដែលសុទ្ធសឹងជា វាគ្មិនមានជំនាញ់ខាងកីឡា ដែល ទី១គឺ ឯកឧត្តមវ៉ាត់ ចំរើន ទី២ អ្នកស្រី ម៉ក វណ្ណស៊ីថា ប្រធានគណៈកម្មការស្ត្រីកម្ពុជា ទី៣ លោក Ken Gadaffi និងទី ៤គឺ អ្នកស្រី Beng Choo Low។»

IMG_7668

ឯកឧត្តមវ៉ាត់ ចំរើន បានបន្ថែមថា៖ «អ្នកស្រី Beng Choo Low ដែលមកពីប្រទេសម៉ាឡេស៊ីនោះ គាត់នឹងធ្វើបទបង្ហាញពីចលនារបស់ស្ត្រីនៅក្នុងពិភពលោក ដែលដឹកនាំចលនាកីឡាអូឡាំពិក ជោគជ័យនៅក្នុងប្រទេសនីមួយៗ ហើយគាត់និងផ្ដល់បទពិសោធន៍ថា តើត្រូវធ្វើយ៉ាងណាដើម្បីរៀបចំខ្លួននិងអនុវត្តគំរូបែបណាដើម្បីធ្វើឱ្យស្ត្រីក្លាយជាអ្នកដឹកនាំមួយនៅក្នុងវិស័យកីឡាមិនមែនតែដឹកនាំលើផ្នែករដ្ឋបាលកីឡាប៉ុណ្ណោះទេ គឺដឹកនាំ ទាំងផ្នែកបច្ចេកទេសថែមទៀត ព្រោះគេសង្គេតឃើញថាសន្ទុះដែលស្ត្រីចូលរួមនៅក្នុងកីឡាមានការកើនឡើងច្រើនៗ។»

13735394_1235180949826046_1744041766_n

គួបញ្ជាក់ផងដែរថា កម្មវិធីនេះ ចាប់ផ្ដើមពីថ្ងៃទី ១៨ ខែកក្កដានេះ ដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៦ទើបបញ្ចប់។

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត