សហព័ន្ធតេក្វាន់ដូ I.T.F រៀបចំឱ្យមានការប្រឡងតម្លើងខ្សែក្រវាត់

នូ មករា July 17, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ I.T.F (International Taekwondo Federation)ដែលជាតេក្វាន់ដូស្ទីលរបស់កូរ៉េខាងជើងនោះបានធ្វើការប្រឡងខ្សែក្រវាត់ពេញមួយព្រឹកថ្ងៃទី១៧កក្កដា ។ ការប្រឡងនេះធ្វើឡើងក្រោមការត្រួតពិនិត្យរបស់ Master Re Chol Nam ដែលជាគ្រូធំខាងតេក្វាន់ដូ I.T.Fនៅកម្ពុជា និងអ្នកឯកទេសតេក្វាន់ដូធំៗឯទៀតរបស់កូរ៉េខាងជើង ។

2 (1)

ឯកឧត្តមកែវ រ៉េមី ដែលជាប្រធានកិត្តិយសរបស់សហព័ន្ធដែរនោះបានអញ្ជៀញចូលរួមប្រឡងដែរគឺប្រឡងយកខ្សែក្រវាត់ខ្មៅ ៥ ដាន់ព្រោះសព្វថ្ងៃនេះឯកឧត្តមមានកម្រិតខ្សែក្រវាត់ខ្មៅ ៤ ដាន់ហើយ ។ ឯកឧត្តមមានប្រសាសន៍ថាឯកឧត្តមចាស់ហើយតែមូលហេតុដែលឯកឧត្តមចូលរួមប្រឡងនេះគឺដើម្បីបំផុសឲ្យក្មេងៗចូលរួមក្នុងកីឡាតេក្វាន់ដូ I.T.F ឲ្យបានកាន់តែច្រើន ។

1 (7)

អ្នកដែលចូលរួមប្រឡងនេះដែរលោកវេជ្ជបណ្ឌិតហ៊ឹម រីដា ដែលជាគ្រូបង្វឹកជម្រើសជាតិបានប្រឡងយកគ្រូកម្រិតអន្តរជាតិ ។ក្រៅពីនេះមានប្រឡងពីកម្រិតខ្សែក្រវាត់ក្រហមទៅខ្សែក្រវាត់ខ្មៅ ១ ដាន់ចំនួន២២នាក់ និង ប្រឡងតម្លើងពីខ្សែក្រវាត់ខ្មៅ ១ ដាន់ទៅ២ ដាន់មានចំនួន៨នាក់សរុបចំនួន ៣២នាក់ ។ វិញ្ញាសាដែលដាក់ឲ្យប្រឡងនោះមានមេគុន វិញ្ញាសាប្រយុទ្ធ វិញ្ញាសាបច្ចេកទេសពិសេស និង ការប្រឡងលើកម្លាំងកាយ (ទាត់ និង វ៉ៃថ្មជាដើម)៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត