កីឡាករ⁣⁣ N'Golo Kante ផ្ទេរទៅក្លឹប Chelsea ជាផ្លូវការហើយ

លី រិទ្ធី July 17, 2016


ក្លឹប Chelsea បានទិញខ្សែបម្រើកណ្តាលរបស់ក្លឹបជើងឯករដូវកាលមុន Leicester City កីឡាករ N’Golo Kante ក្នុងកុងត្រារយៈពេល ៥ ឆ្នាំដែលមានតម្លៃប្រហែលជា £30m។

ខ្សែបម្រើកណ្តាលរូបនេះបានចូលរួមជាមួយក្លឹប Leicester City ពី Caen កាលពីរដូវក្តៅមុនក្នុងតម្លៃ £6m ដោយបង្ហាញខ្លួនបាន ៤០ ប្រកួតឲ្យក្លឹប Leicester ហើយឈ្នះជើងឯក Premier League។

កីឡាករ Kante វ័យ ២៥ ឆ្នាំក៏បានស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិ បារាំង ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រកួត Euro 2016។

ក្រោយចុះកុងត្រាកីឡាកររូបនេះបាននិយាយថា៖ “ខ្ញុំពិតជារីករាយដែលបានចុះកុងត្រាជាមួយក្លឹបដ៏ធំនៅទ្វីបអឺរ៉ុប។ នេះជាក្តីស្រម៉ៃក្លាយជាការពិតរបស់ខ្ញុំ។ សម្រាប់ឱកាសដែលបានធ្វើការជាមួយលោក Antonio Conte ដែលជាគ្រូបង្វឹងដ៏អស្ចារ្យ ព្រមទាំងជាមួយកីឡាករល្អជាច្រើនក្នុងក្លឹប គឺជាសំណើរមួយដែលខ្ញុំមិនអាចបដិសេធបាន។”

គួរបញ្ជាក់ផងដែរថា កីឡាករ Kante គឹជាកីឡាករទី ២ ដែលក្លឹប Chelsea បានទិញនៅរដូវកាលនេះបន្ទាប់ពីក្លឹបបានទិញខ្សែប្រយុទ្ធ កីឡាករ Michy Batshuayi ពីក្លឹប Marseille៕

Kante 1

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត