ក្រុមវាយកូនបាល់Boston Red Sox ឈ្នះជើងឯក World Series

គឹមហុក October 21, 2014


baseball

champion baseball

បន្ទាប់ពីបានធ្វើការប្រកួតយ៉ាងស្វិតស្វាញរយៈពេលជាងមួយសប្តាហ៍មក ឥឡូវយើងបានរកឃើញជើងឯក World Series 2013 ហើយគឺក្រុម Boston Red Sox។
ក្រុម Boston Red Sox បានយកឈ្នះលើក្រុម St.Louis Cardinals ក្នុងលទ្ធផល 6-1 ក្នុងការប្រកួតទី 6 ដែលក្នុងលទ្ធផលសរុបគឺ ក្រុមBoston Red Sox យកឈ្នះក្រុមSt.Louis Cardinals ក្នុងលទ្ធផល 4-2 នឹងគ្រងតំណែងជើងឯក World Series 2013។ នេះគឺជាលើកទី 3 ហើយដែលក្រុម Boston Red Sox គ្រងតំណែងជើងឯក World Series បើគិតត្រឹមឆ្នាំ 2004 មក។ ក្នុងព្រឹត្តិការណ៍ដែលជាប្រវត្តិសាស្រ្តនេះ កីឡាករ David Ortiz របស់ក្រុម Boston Red Sox ក៏បានក្លាយជាកីឡាករដែលលេងល្អជាងគេដែលគេហៅថា World Series MVPដោយវាយបាន 688 (11 for 16) ជាមួយនឹង homers 2 ដង, RBI ចំនួន 6 ដងនិង walks in ចំនួន 8 ដងក្នុងការប្រកួតទី 6 នេះ។
គួរបញ្ជាក់ថា ក្រុម Boston Red Soxដែលមានឈ្មោះហៅក្រៅថា The Sox, The BoSox, The Olde Towne Team បានបង្កើតឡើងនៅឆ្នាំ 1901 គឺជាក្រុមកីឡាអាជីពដែលស្ថិតនៅទីក្រុងBoston, រដ្ឋ Massachusetts និងជាសមាជិកមួយរបស់ Major League Baseball’s American League Eastern Division។ ក្រុមBoston Red Sox មានកីឡាដ្ឋានឈ្មោះFenway Park ដែលកសាងឡើងនៅឆ្នាំ 1912។ ក្រុមBoston Red Sox ធ្លាប់ឈ្នះជើងឯក World Series ចំនួន 8 ដង គឺនៅឆ្នាំ 1903• 1912• 1915 • 1916 • 1918• 2004 • 2007 • 2013៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត