កីឡាការីនីវាយតេន្នីស Maria Sharapova​ នឹងខកខានមិនបានចូលរួមអូឡាំពិកនៅទីក្រុង Rio

លី រិទ្ធី July 16, 2016


កីឡាការីនីជើងឯក Grand Slam ៥ សម័យ Maria Sharapova នឹងខកខានមិនបានចូលរួមការប្រកួតតេន្នីសនៅក្នុងការប្រកួតអូឡាំពិកនៅទីក្រុង Rio បន្ទាប់ពីសំណើរការប្តឹងឧទ្ធរណ៍របស់កីឡាការីនីរូបនេះត្រូវបានពន្យាដល់ខែ កញ្ញា ដោយ Court of Arbitration for Sport (Cas)។

កីឡាការីនីរូបនេះត្រូវបានសហព័ទ្ធកីឡាតេន្នីសអន្តរជាតិដាក់ពិន័យមិនឲ្យចូលរួមប្រកួតតេន្នីសរយៈពេល ២ ឆ្នាំ នៅខែ មិថុនាបន្ទាប់ពីធ្វើតេស្តឃើញថាកីឡាការីនីរូបនេះបានប្រើប្រាស់សារធាតុហាមឃាត់ meldonium កាលពីខែមករា កន្លងទៅក្រោយការប្រកួត Australia Open 2016។

កីឡាការីនី Sharapova បានប្តឹងឧទ្ធរណ៍ទៅកាន់ Cas ប៉ុន្តែភាគីទាំងសងខាង ទាំងកីឡាការីនីវ័យ ២៩ សញ្ជាតិ រុស្សី រូបនេះ និង សហព័ទ្ធកីឡាតេន្នីអន្តរជាតិ ត្រូវការពេលដើម្បីរៀបចំរឿងក្តីនេះ។ ដូចនេះកីឡាការីនីរូបនេះនឹងអវត្តមានក្នុងការប្រកួតអូឡាំពិក នៅទីក្រុង Rio ដែលចាប់ផ្តើមនៅថ្ងៃទី ៥ សីហាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា សេចក្តីសម្រេចការប្តឹងឧទ្ធរណ៍ គ្រោងនឹងចេញនៅថ្ងៃទី ១៩ កញ្ញា ២០១៦ ផងដែរ៕

Sharapova

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត