Davis Cup: កៅអីនៅក្រុម ៣ របស់កម្ពុជាចាប់ផ្ដើមរង្គោះរង្គើ

នូ មករា July 15, 2016


តេហេរ៉ង់៖ បន្ទាប់ពីបានចាញ់ក្រុមលីបង់ និង កាតារក្នុងព្រឹត្តិការណ៍ Davis Cup សម្រាប់ក្រុម៣ដែលកំពុងតែលេងនៅរដ្ឋធា នីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់រួចមក កាលពីម្សិលម្សិលមិញនេះ (ថ្ងៃទី១៤ ខែកក្កដា) កម្ពុជាបានបន្តចាញ់ក្រុមមកពីប្រទេសស៊ីរីទៀត ។

2

ការរងបរាជ័យផ្ទួនៗបែបនេះបានធ្វើឲ្យក្ដីសង្ឃឹមក្នុងការឡើងទៅលេងនៅក្រុម ២ សម្រាប់កម្ពុជានាឆ្នាំក្រោយត្រូវបាត់បង់គួរឱ្យសោកស្តាយ មិនត្រឹមតែប៉ុណ្ណោះកៅអីក្នុងក្រុម៣នេះក៏កំពុងតែរង្គោះរង្គើដែរ ពោលគឺអាចនឹងបាត់បង់តែម្តងប្រសិនបើការប្រកួតចុងក្រោយជាមួយសិង្ហបូរីត្រូវជួបបរាជ័យទៀតនោះ ។

1 (6)

ក្នុងការប្រកួតជាមួយប្រទេសស៊ីរី កីឡាករតាន់ នីសាន់របស់កម្ពុជាបានប្រកួតចាញ់កីឡាករ Naow Amer ក្នុងលទ្ធផល ១ ទល់ ៦ និង ៤ ទល់ ៦ ។ រីឯកីឡាករ ម៉ម ផល្គុណ ប្រកួតចាញ់ Allaf Kareem ក្នុងលទ្ធផល១ ទល់ ៦ និង៣ ទល់ ៦ ។

13697125_1409344215748404_2740902139858316729_n

ចំពោះការប្រកួតគូវិញនោះកីឡាករកម្ពុជាតាន់ នីសាន់ និង ឡុង សំនៀងប្រកួតចាញ់កីឡាករស៊ីរី Naow Amer និង កីឡាករ Allaf Kareem ក្នុងលទ្ធផល៤ ទល់៦-៦ ទល់ ៤ និង ២ ទល់ ៦ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត