ក្លឹប Bournemouth ទិញកីឡាករ  Jordon Ibe ពីក្លឹប Liverpool ក្នុងតម្លៃ £15m

លី រិទ្ធី July 15, 2016


ក្លឹប Bournemouth បានទិញយកខ្សែបម្រើស្លាបរបស់ក្លឹប Liverpool កីឡាករ Jordon Ibe ក្នុងរយៈពេល ៤ ឆ្នាំ ដែលមានតម្លៃខ្លួន £15m។

កីឡាករ Ibe វ័យ ២០ ឆ្នាំបង្ហាញខ្លួនបាន ៥៨ ប្រកួតឲ្យក្លឹបហង្សក្រហម Liverpool បន្ទាប់ពីផ្ទេរមកពីក្លឹប Wycombe Wanderers នៅឆ្នាំ ២០១១។

កីឡាករខ្សែបម្រើស្លាប សញ្ជាតិ អង់គ្លេស រូបនេះមិនបានបង្ហាញខ្លួនក្នុងការប្រកួតឲ្យបានទៀងទាត់ក្រោមការដឹកនាំរបស់លោក Jurgen Klopp នោះទេ ហើយក៏ទទួលបានការអនុញ្ញាតិឲ្យទៅចូលរួមជាមួយក្លឹប Bournemouth កាលពីដើមខែ កក្កដា។

កីឡាករ បង្ហាញខ្លួនបាន ១២ ប្រកួតនៅ Premier League ឲ្យក្លឹប Liverpool កាលពីរដូវកាលមុន ហើយរកបានគ្រាប់បាល់ឲ្យក្លឹបនៅក្នុងការប្រកួតចុងក្រោយនារដូវកាលមុនក្នុងជំនួបជាមួយក្លឹប West Brom។

កីឡាករ Ibe គឹជាកីឡាករទី ៥ ដែលក្លឹប Bournemouth បានទិញនៅរដូវកាលនេះបន្ទាប់ពីក្លឹបបានទិញខ្សែបម្រើកណ្តាលពីក្លឹប Leeds United កីឡាករ Lewis Cook កាលពីពេលថ្មីៗនេះ៕

Ibe

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត