អតីតខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ និង FC Bacelona ក្លាយជាអ្នកគ្រប់គ្រងក្លឹប Paris St-Germain

លី រិទ្ធី July 15, 2016


ក្លឹបជើងឯកនៃប្រទេស បារាំង Paris St-Germain បានតែងតាំងអតីតខ្សែប្រយុទ្ធសញ្ជាតិ ហូឡង់ Patrick Kluivert ជាអ្នកគ្រប់គ្រងផ្នែកបាល់ទាត់ថ្មីរបស់ពួកគេ។

អ្នកគ្រប់គ្រងដែលមានវ័យ ៤០ ឆ្នាំរូបនេះបានចាកចេញពីក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ Ajax ដើម្បីធ្វើការជាមួយអ្នកចាត់ការទូទៅថ្មីលោក Unai Emery នៅក្លឹបជើងឯកនៃប្រទេស បារាំង។

លោក Kluivert ថ្លាប់លេងឲ្យក្លឹប Ajax, Barcelona និង Newcastle ក្នុងនាមជាកីឡាករ ហើយបានក្លាយជាជំនួយការអ្នកចាត់ការទូទៅ ហើយក៏បានគ្រប់គ្រងក្រុម Curacao ផងដែរ។

លោកបាននិយាយក្រោយទទួលបានដំណែងនេះថា៖ “ខ្ញុំពិតជារីករាយ និងមានមោតនភាពដែលបានចូលរួមជាមួយក្លឹបធំបែបនេះ។ ខ្ញុំនឹងខិតខំដើម្បីជួយឲ្យក្លឹបនេះកាន់តែខ្លាំង។ ស្របពេលដែលរូបខ្ញុំមកដល់ទីក្រុង បារីស ខ្ញុំក៏សូមអរគុណយ៉ាងខ្លាំងចំពោះក្លឹប Ajax Amsterdam ដែលជាក្លឹបដែលបានធ្វើឲ្យរូបខ្ញុំក្លាយជារូបខ្ញុំដូចសព្វថ្ងៃ ហើយតែងតែជឿទុកចិត្តមកលើរូបខ្ញុំ៕”

Patrick Kluvivert

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត