មានដឹងអ្វីពីកីឡាករ Cristiano Ronaldo ខ្សែប្រយុទ្ធរបស់ក្លឹបសេះស Real Madrid អត់

បារាំង July 2, 2015


ប្រិយមិត្តប្រាកដជាបានជ្រាបហើយអំពីសមត្ថភាពក៏ដូចជារូបរាងដ៏សង្ហាររបស់កីឡាករ Cristiano Ronaldo ខ្សែប្រយុទ្ធរបស់ក្លឹបសេះស Real Madrid នៅពេលយើងខ្ញុំសូមលើកយកនូវភាពហ៊ឺហារក្នុងអាជីពជាកីឡាករឆ្នើមបំផុតក្នុងលោករបស់គេដើម្បីជម្រាបជូនលោកអ្នកដែលមានដូចតទៅនេះ៖
– Cristiano Ronaldo ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងបញ្ជីអត្តពលិកដែលលេចធ្លោជាងគេបំផុតនៅលើពិភពលោកហើយក្នុងវ័យ ៣០ ឆ្នាំ តារាបាល់ទាត់រូបនេះបានក្លាយជាកីឡាករដែលទទួលបានចំណូលខ្ពស់បំផុតលំដាប់លេខ ២ ផងដែរលើពិភពលោក។ លោកក៏ជាកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់បាល់មាស FIFA Ballon d’Or ចំនួន ៣ លើករួចមកហើយ។
– ក្នុងរយៈពេលលើសពី ៤ ខែ កីឡាកររូបនេះ រកចំណូលបានចំណូល ២៨ លានដុល្លារ ដែលទទួលបានពីការឧបត្ថម្ភកម្មវិធីដូចជាក្រុមហ៊ុន Tag Heuer និង ក្រុមហ៊ុនផលិតសម្ភារៈកីឡា ម៉ាក Nike ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ Christiano Ronaldo បានទទួលចំណូកមកពីម្ចាស់ឧបត្ថម្ភដូចជា Herbalife, Castrol និង Samsung និងមួយផ្នែកទៀតបានមកពីការចុះកុងត្រាជាមួយនឹងក្រុមបាល់ទាត់ Real Madrid ក្នុងកិច្ចសន្យាលេងឲ្យក្លឹប រយៈពេល ៥ ឆ្នាំ ជាមួយនឹងប្រាក់ពលកម្ម ២០០ លានដុល្លារ។ ដូច្នេះប្រសិនបើកីឡាកររូបនេះចង់ចាកចេញពីក្លឹបមុនកំណត់ក្រុមបាល់ទាត់ដែលទិញយកកីឡាកររូបនេះត្រូវចំណាយប្រាក់ ១ ពាន់លានដុល្លារដើម្បីទិញផ្តាច់កុងត្រាវិញ។
– Ronaldo ក៏បានចំណាយប្រាក់លើរថយន្តដ៏ប្រណិតៗជាច្រើនដូចជាម៉ាក Lamborghini, Ferrari, Bentley, Porsche និង MercedesRonaldo ជាដើមហើយគេក៏កំពុងតែរស់នៅក្នុងផ្ទះវីឡាដែលមានតម្លៃ ៧ ,១ លានដុល្លារ នៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញផងដែរ។

11053518_702742509853064_3641135041971288975_o

11334087_702742516519730_3114691866702707486_o
ប្រភព៖ Businessinsider

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត