កីឡាការិនីបាល់បោះអាមេរិកដ៏ល្បីល្បាញចំណាយពេល ៥ថ្ងៃនៅកម្ពុជាដើម្បីចែករំលែកបទពិសោធន៍

នូ មករា July 13, 2016


ភ្នំពេញ៖ កីឡាការិនីបាល់បោះអាជីព Sue Wicks ដែលជាសមាជិកនៃសមាគមកីឡាបាល់បោះ NBA របស់សហរដ្ឋអាម៉េរិគបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីត្រៀមចែករំលែកបទពិសោធន៍ និងបច្ចេកទេសនៃការលេងបាល់បោះដល់កីឡាករ-កីឡាការិនី រួមទាំងក្មេងៗ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ។

13646789_852622058203082_1638793927_o

នាវេលាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ សហព័ន្ធកីឡាបាល់បោះកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការរបស់ខ្លួន ដើម្បីទទួលស្វាគមន៍លោកស្រី Sue Wicks ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជា និងលោក Conrtney Woods អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ។

13662650_852622124869742_169387514_o

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា នេះគឺជាគឺជាសញ្ញាមួយដ៏ល្អប្រសើរ នៅក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបាល់បោះកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាគមកីឡាបាល់បោះសហរដ្ឋអាម៉េរិគ។ ឯកឧត្តមក៏រំពឹងថា កីឡាករ-កីឡាការិនីកម្ពុជា នឹងទទួលបានបទពិសោធន៍ល្អៗពីលោកស្រី Sue Wicks អំឡុងពេលលោកស្រីបំពេញបេសកកម្ម ដើម្បីចែករំលែកបទពិសោធន៍ក្នុងប្រទេសកម្ពុជានេះ។

13663354_852622018203086_1100394694_o

ចំណែកលោកស្រី Sue Wicks បានលើកឡើងថា លោកស្រីនឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការបង្ហាញនូវបច្ចេកទេសដែលខ្លួនមានឲ្យទៅក្រុមកីឡាបាល់បោះកម្ពុជាដែលចង់យល់ដឹងបន្ថែមពីកីឡានេះ។ លើសពីនេះលោកស្រី ក៏កំពុងពិចារណាលើទេពកោសល្យក្មេងៗកម្ពុជា ដើម្បីបន្ដរួមចំណែកអភិវឌ្ឍន៍កីឡាបាល់បោះក្នុងប្រទេសកម្ពុជាផងដែរ។

13645327_10153517963706086_7483832083054215534_n

គួរបញ្ជាក់ថា នៅក្នុងដំណើរបេសកកម្មរបស់អត្តពលិកឆ្នើមប្រចាំសហរដ្ឋអាម៉េរិគនេះដែរ នឹងផ្តោតលើសកម្មភាពសំខាន់ៗ ២យ៉ាង ដោយបើកឲ្យមហាជនចូលរួមដោយសេរី ទី១ នៅថ្ងៃទី១៤ ខែកក្កដាស្អែកនេះ លោកស្រី Sue Wicks នឹងចូលរួមជាមួយគម្រោងជួសជុលទីលានបាល់បោះ នៅវត្តកោះ បន្ទាប់មកនៅថ្ងៃទី១៥ ខែដដែល លោកស្រីនឹងចូលរួមកម្មវិធីធំមួយក្នុងពហុកីឡដ្ឋានជាតិ ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេសលេងបាល់បោះដល់ក្រុមកីឡាករកម្ពុជា ដែលនឹងមានការប្រគុំតន្ដ្រីកំដរថែមទៀតផង។

684908

សូមរំឭកថា Sue Wicks ធ្លាប់ជាកីឡាការិនីជម្រើសដំបូងរបស់ក្រុម New York Liberty នៅក្នុងការជ្រើសរើសក្នុងឆ្នាំ១៩៩៧ របស់សមាគមកីឡាការិនីបាល់បោះអាម៉េរិគ។ ក្រោយមករូបគេបានបន្តលេងឲ្យក្រុម Liberty ៦រដូវកាល ដោយត្រូវបានជ្រើសរើសចូលក្នុងក្រុម All-Stars នៅឆ្នាំ២០០០ ហើយលោកស្រីក៏ធ្លាប់ទទួលបានរង្វាន់ Kim Perrot Sportsmanship Award ក្នុងឆ្នាំ២០០០ ផងដែរ ៕

57217484

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត