ទោះមិនឈ្នះមេដាយប៉ុន្តែកម្ពុជាទទួលបានបច្ចេកទេសល្អៗពីការប្រកួតវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍

នូ មករា July 13, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកយុវជនអាស៊ីអគ្នេយ៍ដែលដំណើរការអស់រយៈពេល ៤ថ្ងៃនោះបានបញ្ចប់ហើយកាលពីល្ងាចម្សិលមិញនេះ ដោយប្រទេសសិង្ហបុរីជាអ្នកដណ្ដើមបានមេដាយច្រើនជាងគេក្នុងចំណោម៧ប្រទេសក្នុងតំបន់អាស៊ាន។ ខណៈដែលម្ចាស់ផ្ទះកម្ពុជាមិនទទួលបានមេដាយអ្វីឡើយ ប៉ុន្តែទទួលបានបច្ចេកទេសល្អៗច្រើនទៅវិញ។

IMG_7313 copy

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា៖ «សម្រាប់ការប្រកួតដ៍ធំមួយនេះ កម្ពុជាមិនទទួលបានមេដាយឡើយព្រោះសមត្ថភាពបច្ចេកទេសនៃកីឡាវាយកូនឃ្លីលើតុរបស់យើងមិនទាន់ឈានដល់កម្រិតដណ្ដើមមេដាយអាស៊ីអាគ្នេយ៍នៅឡើយទេ។»

_MG_2772

ឯកឧត្តមបន្តថា បើទោះបី យើងមិនទទួលបានមេដាយក៏ដោយ តែក្រុមអត្តពលិក និងមន្ត្រីអាជ្ញាកណ្ដាល របស់ប្រភេទកីឡាមួយនេះបានទទួលនូវបទពិសោធន៍ល្អៗជាច្រើន ដូចជាការជួយពង្រឹងសមត្ថភាពមន្ត្រីគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធ ជួយពង្រឹងសមត្ថភាពក្រុមមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការបដិសណ្ឋារកិច្ចប្រតិភូដឹកនាំកីឡាមកពីបណ្តាប្រទេសផ្សេងៗ ជួយពង្រឹងដល់មន្ត្រីចៅក្រមអាជ្ញាកណ្តាលកម្ពុជាមានឱកាសបានធ្វើការជាមួយគណៈកម្មការចៅក្រមអាជ្ញាកណ្តាលអន្តរជាតិទាំងនេះគឺអាចជួយពង្រឹងដល់សមត្ថភាពនិងការគ្រប់គ្រងកម្មវិធីប្រកួតបានល្អឈានទៅរៀបចំព្រឹត្តិការណ៍ប្រកួតផ្សេងៗដែលកម្ពុជាកំពុងតែត្រៀមលក្ខណៈ។

photo_2016-07-10_21-22-50 [800x600]

គួបញ្ជាក់ផងដែរថា ប្រទេសសិង្ហបុរីទទួលបានមេដាយមាស ១០ គ្រឿង មេដាយប្រាក់ ៥គ្រឿង និង មេដាយ សំរិទ្ធ ៦គ្រឿងឈរនៅចំណាត់ថ្នាក់លេខ១ក្នុងចំណោម៧ប្រទេសបានចូលរួម។ ចំណែកចំណាត់ថ្នាក់លេខ២ បានទៅប្រទេសថៃ ទទួលបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និង មេដាយ សំរិទ្ធ ៩ គ្រឿងហើយចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេស ម៉ាឡេស៊ី ទទួលបានមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និង សំរិទ្ធ៤គ្រឿង៕

photo_2016-07-10_21-25-09 [800x600]

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត