តេន្នីសកម្ពុជាជួបភាពបរាជ័យក្នុងថ្ងៃទី២ នៅព្រឹត្តិការណ៍ Davis Cup

នូ មករា July 13, 2016


ភ្នំពេញ៖ ពេលនេះក្រុមកីឡាវាយកូនបាល់កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមិនល្អនោះទេបន្ទាប់ពីចាញ់ក្រុមលីបង់កាលពីថ្ងៃដំបូងហើយនៅថ្ងៃទី១២ ខែកក្កដាម្សិលមិញនេះពួកគេបានប្រកួតចាញ់ប្រទេសកាតារបន្តទៀត។បរាជ័យជាប់ៗគ្នា ២ថ្ងៃនេះ បានធ្វើឱ្យឱកាសក្នុងការសម្រេចក្ដីស្រមៃដើម្បីឡើងទៅលេងក្រុម២នាឆ្នាំក្រោយស្ទើរតែបាត់បង់ហើយ។

13627191_1407409925941833_8306099346396628478_n

ការប្រកួតដែលធ្វើនៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់នោះថ្ងៃទី១២ ខែកក្កដានោះ កីឡាករកម្ពុជាតាន់ នីសាន់បានប្រកួតចាញ់កីឡាកររបស់កាតារឈ្មោះ Zayed Mousa Shanan ក្នុងលទ្ធផល៦ ទល់៣-៤ទល់៦ និង ២ ទល់៦ ។ នីសាន់ធ្វើបានល្អនៅសិតទី២ ប៉ុន្តែ២សិតក្រោយទៀត Zayed បាននាំមុខហើយយកឈ្នះលើនីសាន់វិញ។

13680694_1407934209222738_1412603114587323614_n

ចំពោះប៊ុន កេន្នី វិញហាក់ដូចជាធ្វើមិនបានល្អឡើយដោយលេងចាញ់កីឡាករកាតារ Zayid MubarakShannan ក្នុងលទ្ធផល៣ ទល់៦ និង ៤ ទល់ ៦។

លើវិញ្ញាសាវាយគូវិញ ឡុង សំនៀង បានចាប់ដៃគូជាមួយ ម៉ម ផល្គុណ ប៉ុន្តែបានប្រកួតចាញ់កីឡាកររបស់កាតារ Ali Mutawa Jabor Mohammad ដែលដៃគូរបស់គាត់គឺ Zayed Mousa Shanan ក្នុងលទ្ធផល ៥ ទល់៧ និង ៥ ទល់ ៧ ។ ចំពោះក្រុមសិង្ហបុរីដែលស្ថិតនៅពូលជាមួយកម្ពុជាដែរនោះប្រកួតចាញ់ក្រុមមកពីប្រទេសស៊ីរី ០ ទល់៣ ។

13654330_1407934485889377_3794865563424538406_n

សូមបញ្ជាក់ថា ពេលនេះចំណាត់ថ្នាក់នៅពូល B គឺកាតារស្ថិតនៅលើគេដោយ ២ ប្រកួតឈ្នះទាំង ២ ប្រកួត ។ចំណែកឯ ស៊ីរី និង លីបង់ស្ថិតនៅលំដាប់បន្ទាប់ដោយលេងបាន ១ ប្រកួតហើយទទួលជ័យជម្នះដូចគ្នា។សម្រាប់ក្រុមកម្ពុជា និងសិង្ហបូរីដែលលេងបាន ២ ប្រកួតហើយចាញ់ទាំង ២ ប្រកួតដូចគ្នានោះកំពុងតែស្ថិតនៅលំដាប់ក្រោមគេ៕

13626521_1407933642556128_8278607285365818409_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត