ថ្នាក់ដឹកនាំកីឡាកម្ពុជាចូលរួមប្រជុំនៅម៉ាឡេស៊ីដើម្បីជជែកពីប្រភេទកីឡាខ្លះៗសម្រាប់សុីហ្គេមឆ្នាំ២០១៧

នូ មករា July 13, 2016


ភ្នំពេញ៖ បណ្ដាអគ្គលេខាធិការអូឡាំពិកនៃបណ្ដាប្រទេសអាស៊ានបានធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីហើយដើម្បីចូលរួមកិច្ចប្រជុំស្តីពីការកំណត់ចំនួនចុងក្រោយចំពោះប្រភេទកីឡា និងវិញ្ញាសាសម្រាប់ការប្រកួតកីឡាអាសុីអាគ្នេយ៍ (សុីហ្គេម)លើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេសុី។

_MG_9456

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រាប់ឲ្យដឹងមុនពេលឡើងយន្ដហោះថាការប្រជុំនេះសំខាន់ណាស់ ព្រោះត្រូវសម្រេចទៅលើវិញ្ញាសាទម្ងន់ធ្ងន់របស់ប្រភេទកីឡា តេក្វាន់ដូ។ លោកបានបន្តថាប្រទេសម៉ាឡេស៊ីមានគម្រោងលុបចោលទម្ងន់ធ្ងន់គឺទម្ងន់ក្រោម៧៣គីឡូក្រាមដែលជាទម្ងន់របស់កីឡាការិនីស៊ន សៀវម៉ី តែបញ្ហានេះទំនងជាគេសម្រេចយល់ព្រមដាក់ទម្ងន់ធ្ងន់នេះឲ្យមាននៅក្នុងកម្មវិធីប្រកួតវិញហើយយ៉ាងណាក៏ដោយលទ្ធផលផ្លូវការនឹងត្រូវចេញបន្ទាប់ពីកិច្ចប្រជុំនេះបានបញ្ចប់ខណៈដែលភាគីកម្ពុជាបានបំពេញការងារយ៉ាងស្វិតស្វាញក្នុងការស្នើសុំដាក់បញ្ចូលវិញ្ញសានេះរួមទាំងប្រភេទកីឡាមួយចំនួនទៀតដែលមានសក្តានុពលសម្រាប់កម្ពុជា។

13627155_1038988206188540_45596871434063843_n

គួរបញ្ជាក់ថា កាលពី SEA Games លើកទី២៨នៅប្រទេសសិង្ហបូរីឆ្នាំ២០១៥កន្លងទៅ ប្រទេសនេះបានដាក់ឲ្យមានការប្រកួតតេក្វាន់ដូដែរប៉ុន្តែត្រូវបានលុបចោលប្រភេទទម្ងន់ធំៗចេញទាំងអស់។ តាមប្រភពព័ត៌មានបានបញ្ជាក់ថា  ប្រភេទកីឡាចំបាប់  ហ្សូរិនជីកាំប៉ូ និងវ៉ូវីណាមដែលមិនមាននៅក្នុងការប្រកួតនៅប្រទេសសិង្ហបូរីកាលពីឆ្នាំ២០១៥នោះ ក៏អាចនឹងមិនមានវត្តមានក្នុងការប្រកួតលើកទី២៩នៅម៉ាឡេស៊ីនេះដែរ៕

13612222_1038988256188535_4426302276549854552_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត