ក្លឹប Barcelona ទិញខ្សែការពារសញ្ជាតិ បារាំង Samuel Umtiti ពីក្លឹប Lyon

លី រិទ្ធី July 13, 2016


ជើងឯកលីកកំពូលនៅប្រទេស អេស្ប៉ាញ រដូវកាលមុន ក្លឹប Barcelona បានទិញខ្សែការពារកណ្តាលសញ្ជាតិបារាំង កីឡាករ Samuel Umtiti ពីក្លឹប Lyon ក្នុងតម្លៃ £21m (25m euros)។

កីឡាករវ័យ ២២ ឆ្នាំរូបនេះបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិ Euro 2016 វគ្គ ៨ ក្រុមចងុក្រោយ ហើយក៏បានបង្ហាញខ្លួនក្នុងការប្រកួតដេលក្រុមម្ចាស់ផ្ទះ បារាំង ចាញ់ក្រុមជម្រើសជាតិ ប៉ទុយហ្គាល ក្នុងវគ្គផ្តាច់ព្រ័ត្រ ១-០ ផងដែរ។

កីឡាកររូបនេះនឹងចូលរួមជាមួយក្លឹប Barcelona ក្នុងកុងត្រារយៈពេល ៥ ឆ្នាំដេលក្នុងនោះ buy-out clause គឺមានតម្លៃរហូតដល់ទៅ 60m euros (£50m)។

គួរបញ្ជាក់ផងដែរថា កីឡាករ Umtiti បង្ហាញខ្លួនបាន ១៥០ ប្រកួតនៅក្នុងលីកកំពូលនៃប្រទេស បារាំង ឬ Ligue 1 ឲ្យក្លឹប Lyon ព្រមទាំងឈ្នះពាន Coupe de France កាលពីឆ្នាំ ២០១២៕

Samuel Umtiti

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត