កីឡាករ Willian បន្តកុងត្រា ៤ ឆ្នាំទៀតជាមួយក្លឹប Chelsea

លី រិទ្ធី July 13, 2016


កីឡាករដែលទទួលបានពាន Chelsea’s Player of the Year កីឡាករ Willian បានបន្តកុងត្រាជាមួយក្លឹបតោខៀវ Chelsea រយៈពេល ៤ ឆ្នាំទៀត។

កីឡាករវ័យ ២៧ ឆ្នាំ សញ្ជាតិ ប្រេស៊ីល រូបនេះនឹងនៅ Stamford Bridge រហូតដល់ឆ្នាំ ២០២០ ក្រោយបង្ហាញតមរ្ង់លេងយ៉ាងល្អឥតខ្ចោះក្នុងរដូវកាល ២០១៥/២០១៦ កន្លងមក ដែលកីឡាកររូបនេះត្រូវបានអ្នកគាំទ្រ ក៏ដូចជាមិត្តក្រុមបោះឆ្នោតឲ្យជាប់ជា best player ប្រចាំរដូវកាលផងដែរ។

កីឡាករ Willian បាននិយាយក្រោយបន្តកុងត្រាថា៖ “ខ្ញុំពិតជាសប្បាយរីករាយដែលបានបន្តកុងត្រាថ្មីជាមុួយក្លឹប Chelsea នេះជាសុបិនក្នុងការបន្តលេងឲ្យក្លឹបដ៏ធំមួយនេះហើយរយៈពេល ៤ ឆ្នាំបន្ទាប់ខ្ញុំនឹងខិតខំដើម្បីជួយឲ្យក្រុមឈ្នះពានឲ្យបានច្រើន។”

គួរបញ្ជាក់ផងដែរថា កីឡាករ Willian បានមកចូលរួមជាមួយក្លឹប Chelsea កាលពីរដូវកាលក្តៅ ២០១៣ ហើយបានវិវត្តន៍ខ្លួនក្លាយជាកីឡាករមួយរូបដែលពពេញដោយទេពកោសល្យ និងបានជួយដល់ក្រុមជាច្រើន។ មកដល់បច្ចុប្បន្ននេះកីឡាកររូបនេះបង្ហាញខ្លួនឲ្យក្លឹបបាន ១៤០ ប្រកួត ក្នុងនោះរកបាន ១៩ គ្រាប់ផងដែរ៕

four-more-years-for-willian.img

William

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Chelsea

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត