ក្លឹប Tottenham ទិញខ្សែប្រយុទ្ធសញ្ជាតិ​ ហូឡង់ Vincent Janssen ពីក្លឹប AZ Alkmaar

លី រិទ្ធី July 13, 2016


ក្លឹប Tottenham បានទិញយកខ្សែប្រយុទ្ធវ័យក្មេង សញ្ជាតិ ហូឡង់ កីឡាករ Vincent Janssen ពីក្លឹប AZ Alkmaar ក្នុងតម្លៃខ្លួន £17m ក្នុងកុងត្រា ៤ ឆ្នាំ។

កីឡាករវ័យ ២២ ឆ្នាំរូបនេះរកបាន ២៧ គ្រាប់នៅលីកកំពូលនៃប្រទេស ហូឡង់កាលពីរដូវកាលមុន ព្រមទាំងរកបានមួយគ្រាប់ក្នុងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិក្នុងជំនួបជាមួយក្រុមជម្រើសជាតិ អង់គ្លេស កាលពីមិនា។

កីឡាកររូបនេះគឹជាកីឡាករទី ២ ដែលក្លឹប Tottenham បានទិញនៅរដូវកាក្តៅនេះបន្ទាប់ពីបានទិញខ្សែបម្រើ Victor Wanyama ពីក្លឹប Southampton ក្នុងតម្លៃ £11m មក។

គួរបញ្ជាក់ផងដែរថា ទម្រង់លេងដ៏ល្អរបស់កីឡាកររូបនេះបានធ្វើឲ្យកីឡាករ Vincent Janssen ឈ្នះពាន Johan Cruyff Trophy ដែលពានកីឡាករក្មេងលេងល្អជាងគេនៅ ហូឡង់ ឬ Eredivisie’s young player of the year ផងដែរ។ កីឡារូបនេះបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន ៥ ដង ក្នុងនោះកីឡាករ Vincent Janssen រូបនេះរកបាន ៣ គ្រាប់ផងដែរ៕

Vincent janssen

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត