កម្ពុជាប្រកួតចាញ់លីបង់ក្នុងថ្ងៃបើកឆាក Davis Cup នៅអ៊ីរ៉ង

នូ មករា July 12, 2016


ភ្នំពេញ៖ ប្រធានក្រុមកីឡាវាយកូនបាល់កម្ពុជា ម៉ម ផល្គុណ បានរាយការណ៍ពីប្រទេសអ៊ីរ៉ង់មកថាកាលពីថ្ងៃទី ១១ ខែកក្កដាម្សិលមិញ ដែលជាថ្ងៃសម្ពោធបើកព្រឹត្តិការណ៍ Davis Cup សម្រាប់ក្រុម៣តំបន់អូសេអានីនោះក្រុមកីឡាករ កម្ពុជាបានលេងចាញ់ក្រុមប្រទេសលីបង់ជាបន្តបន្ទាប់។

CIMG8126ននន

កីឡាករ តាន់ នីសាន់ ដែលធ្លាប់រកបានមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ SEA Games នោះបានប្រកួតចាញ់កីឡាករលីបង់ Dady Habib ដែលមានចំណាត់ថ្នាក់ពិភពលោក (World Ranking) ២១២៥ ក្នុងលទ្ធផល ០ ទល់ ៣សិត ។

13620976_1406277539388405_7905110162799699540_n

ចំណែកកីឡាករលំដាប់កំពូលរបស់កម្ពុជា ប៊ុន កេន្នី ដែលទើបតែបញ្ចប់ការព្យាបាលដៃមួយរយៈនៅប្រទេស បារាំងនោះបានលេងចាញ់កីឡាករលីបង់ Giovani Samaha ដោយលេងដល់វគ្គ Tiebreak ក្នុងពិន្ទុ២ ទល់៦ និង ៦ ទល់ ៧។ រីឯវិញ្ញាសាវាយគូ តាន់ នីសាន់ ដែលជាដៃគូល្អជាមួយប្រធានក្រុមម៉ម ផល្គុណ នោះក៏បានចាញ់ក្រោមថ្វីដៃរបស់កីឡាករលីបង់ Hady Habib និង Jad Ballout ក្នុងពិន្ទុ ៤ទល់៦ និង ៣ទល់៦ដែរ។

SAN-2 [800x600]

គួរបញ្ជាក់ថា កម្ពុជាស្ថិតនៅពូល B ជាមួយលីបង់ កាតារ សិង្ហបូរី និង ស៊ីរី ហើយសម្រាប់ឆ្នាំនេះ កម្ពុជាបានចិញ្ចឹមក្ដីសង្ឃឹមថានឹងបានឡើងទៅលេងនៅក្រុម ២ នាឆ្នាំក្រោយ ឆ្លងកាត់ការការប្រកួតដំបូងដែលកម្ពុជាបានចាញ់លីបង់នេះ បានផ្តល់នូវភាពស្រពិចស្រពិលក្នុងការបន្តដំណើរទៅមុខទៀត ខណៈដែលក្រុមកម្ពុជានឹងប្រកួតនាពេលបន្ទាប់ជាមួយក្រុមកាតារដែលជាក្រុមដ៏ខ្លាំងមួយដែរនោះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត