ក្លឹប Southampton ទិញខ្សែបម្រើក្លឹប Bayern Munich កីឡាករ Pierre-Emile Hojbjerg

លី រិទ្ធី July 12, 2016


ក្លឹប Southampton បានទិញខ្សែបម្រើសញ្ជាតិ ដាណឺម៉ាក់ កីឡាករ Pierre-Emile Hojbjerg ពីក្លឹបជើងឯកនៃប្រទេសអាល្លឺម៉ង់ Bayern Munich for ក្នុងតម្លៃខ្លួន £12.8m។

កីឡាករ Hojbjerg វ័យ ២០ ឆ្នាំ ត្រូវបានទៅលេងនៅក្លឹប Schalke ក្នុងកុងត្រាខ្ចីជើងកាលពីរដូវកាលមុនប៉ុន្តែឱកាសក្នុងការលេងឲ្យក្រុមឈុតធំក្លឹប Bayern ត្រូវបានកាត់បន្ថយដោយក្លឹបទើបតែទិញកីឡាករសញ្ជាតិ ប៉ទុយហ្គាល Renato Sanches។

កីឡាករ Hojbjerg គឺជាកីឡាកេទី២ ដែលក្លឹបទិញនៅរដូវកាក្តៅនេះបន្ទាប់ពីក្លឹបបានតិញខ្សែបម្រើស្លាបកីឡាករ Nathan Redmond ពីក្លឹប Norwich។

“ពួកគេបានជឿទុកចិត្តមកលើខ្ញុំ ដូចនេះខ្ញុំចង់បង្ហាញពួកគេថា ពួកគេមិនខុសនោះទេ។” នេះជាអ្វីដែលកីឡាកររូបនេះបាននិយាយក្រោយចុះកុងត្រារយៈពេល ៥ ឆ្នាំ៕

Pierre-Emile Hojbjerg

អត្ថបទ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត