កីឡាករ Graziano Pelle ខ្សែប្រយុទ្ធឆ្នើមក្លឹប Southampton ផ្ទេរទៅក្លឹប Shandong Luneng

លី រិទ្ធី July 12, 2016


ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប Southampton កីឡាករ Graziano Pelle បានផ្ទេរទៅលេងនៅលីកកំពូលនៃប្រទេសចិន ឬ Chinese Super League ជាមួយក្លឹប Shandong Luneng ក្នុងតម្លៃខ្លួន £12m។

កីឡាករ Pelle វ័យ ៣០ ឆ្នាំបានចូលរួមជាមួយក្លឹបនៅ Premier League ក្រោយផ្ទេរពីក្លឹប Feyenoord របស់ហូឡង់ នៅឆ្នាំ ២០១៤ ដោយរកបាន ៣០គ្រាប់ក្នុងការបង្ហាញខ្លួន ៨១ ប្រកួត។

កីឡាកររូបនេះបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ អ៊ីតាលី ស្របពេលដែលខ្លួនលេងនៅក្លឹប Southampton ក្នុងការប្រកួត Euro 2016 ព្រមទាំងរកបាន ២ គ្រាប់។ កីឡាករ Pelle គឹជាកីឡាករទី៣ ដែលបានចាកចេញពីក្លឹប Southampton នារដូវក្តៅនេះ បន្ទាប់ពីកីឡាករ Victor Wanyama ទៅចូលរួមជាមួយក្លឹប Tottenham និងកីឡាករខ្សែប្រយុទ្ធឆ្នើម Sadio Mane ត្រូវក្លឹប Liverpool ទិញយក។

អតីតកីឡាករ AZ Alkmaar និង Parma រូបនេះ នឹងត្រូវចាប់ដៃគូជាមួយអតីតខ្សែប្រយុទ្ធក្លឹប Newcastle គឺ កីឡាករ Papiss Cisse ខណៈដែលបច្ចុប្បន្ននេះ ក្លឹប Shandong ដឹកនាំដោយ លោក Felix Magath ដែលជាអតីតអ្នកចាត់ការទូទៅក្លឹប Fulham៕

Pelle

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត