UFC 200: Brock Lesnar យកឈ្នះលើកីឡាករ Mark Hunt

លី រិទ្ធី July 11, 2016


កីឡាករ Lesnar វ័យ ៣៨ ឆ្នាំបានយកឈ្នះលើកីឡាករ Mark Hunt ក្នុងលទ្ធផល 29-27 នៅក្នុងការប្រកួតដំបូងរបស់ខ្លួនក្រោយត្រលប់ចូលមកសង្វៀនវិញបន្ទាប់ពីចាញ់ក្នុងការប្រកួត UFC heavyweight title នៅឆ្នាំ ២០១១។

កីឡាករ Lesnar ដែលជាជើងឯក WWE champion ៤ សម័យ បានគ្របល់កីឡាករ Hunt ជាច្រើនដងតែនៅតែមិនអាចយកឈ្នះដោយការបញ្ចប់ការប្រកួត។

កីឡាកររូបនេះត្រូវបានសារព័ត៌មានបញ្ជាក់ថាជាកីឡាករដែលទទួលបានកម្រៃច្រើនជាងគេក្នុងការប្រកួតជាមួយកីឡាករ Frank Mir នៅ UFC 100 កាលពីឆ្នាំ ២០០៩។

ក្រោយការឈ្នះអ្នកសារព័ត៌មានជាច្រើនបានសួរទៅកីឡាករ Lesnar ថាគិតយ៉ាងក្រោយកាប្រកួតឈ្នះ ៦ ដង ក្នុងការប្រកួត ៩ ប្រកួត នៅក្នុង UFC តែកីឡាករ Lesnar មិនបានឆ្លើយបញ្ជក់នោះទេ ប៉ុន្តែនៅខាង WWE បាននិយាយថាកីឡាកររូបនេះនឹងត្រលប់ទៅប្រកួតនៅ SummerSlam នៅថ្ងៃទី ២១ សីហា ខាងមុខ៕

_90343156_brocklesnar

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត