ជើងឯកប្រណាំងកង់ប្រចាំឆ្នាំ 2013

គឹមហុក October 21, 2014


ទស្សនាវដ្តី CamSports របស់យើងខ្ញុំនៅក្នុងខែធ្នូនឹងសរុបនៅព្រឹត្តិការណ៍ការប្រណាំងកង់ធំៗទាំងបីក្នុងពិភពលោកដូចជា កម្មវិធី Tour de France ប្រទេសបារាំង, កម្មវិធី Girod’Italia ប្រទេសអ៊ីតាលី និងកម្មវិធី Vuelta a España អេស្ប៉ាញ ។កម្មវិធីប្រណាំងកង់ទាំងបីនេះ មានដំណាក់កាលជាច្រើនដោយប្រើអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីរកឃើញកីឡាករដែលទទួលបានជ័យជំនះ។

bike racing

Tour de france 2013

កម្មវិធី Tour de France 2013
កម្មវិធីនេះចាប់ផ្តើមនៅថ្ងៃទី 29 មិថុនា ជាមួយនឹងប្រវែងផ្លូវ 213 គីឡូម៉ែត ផ្លូវរាបស្មើ ដែលបានចេញដំណើរពី ទីក្រុង Porto-Vecchio ទៅដល់ ទីក្រុង Bastia ។ ការប្រណាំងនេះត្រូវបានបញ្ចប់នៅ Champs Elysees ក្នុងទីក្រុងបារីស នាថ្ងៃទី 21 កក្កដា ដែលមានក្រុមប្រណាំងកង់ចំនួន 22 ចូលរួម។
កីឡាករដែលទទួលបានជ័យជំនះក្នុងកម្មវិធីនៃការប្រកួតប្រណាំងកង់ Toure de France 2013នេះមានដូចតទៅ៖
– លេខ 1 គឺជាកីឡាករសញ្ជាតិ អង់គ្លេស របស់ក្រុម Sky មានឈ្មោះថាChris Froome
– លេខ 2 បានទៅ កីឡាករសញ្ជាតិ កូឡុំប៊ី ឈ្មោះថាNairo Quintana
– លេខ 3 បានទៅកីឡាករដែលមានសញ្ជាតិអេស្បាញឈ្មោះ Joaquim Rodríguez។
កម្មវិធី Girod’Italia 2013
ការប្រណាំងកង់ Girod’Italia 2013 នេះគឺជាការប្រណាំងលើកទី 96 ដែលកម្មវិធីនេះចាប់ផ្តើមនៅថ្ងៃទី 4 ដល់ 26 ឧសភា មានប្រវែងផ្លូវ 3,405គីឡូម៉ែត ចាប់ចេញដំណើរពី Naplesដល់ Brescia នឹងមាន 21ដំណាក់កាល ។ សម្រាប់កីឡាករដែលទទួលបានជ័យជំនះក្នុងកម្មវិធីនៃការប្រកួតប្រណាំងកង់ Girod’Italia 2013 នេះមានដូចតទៅ៖
– លេខ 1 គឺជាកីឡាករសញ្ជាតិ អ៊ីតាលី Vincenzo Nibali របស់ក្រុម Astana
– លេខ 2 បានទៅ កីឡាករសញ្ជាតិ កូឡុំប៊ី Rigoberto Urán
– លេខ 3 បានទៅកីឡាករដែលមានសញ្ជាតិ អូស្រ្តាលី Cadel Evans របស់ក្រុម BMC Racing។
កម្មវិធី Vuelta a España 2013
ការប្រណាំងកង់Vuelta a España 2013 គឺជាការប្រណាំងលើកទី 68 សម្រាប់កម្មវិធីនេះ ត្រូវបានចាប់ផ្តើមនៅថ្ងៃទី 24សីហា ដល់ថ្ងៃទី 15 កញ្ញា មានប្រវែងផ្លូវ 3,358.9គីឡូម៉ែត និងត្រូវការចំណាយពេល 5 ថ្ងៃ ក្នុងការឆ្លងផុត Galicia បន្ទាប់មកទើបបន្តទៅCastilla y Leon, Extremadura, Andalucia, Aragon, Catalonia, La Rioja, Cantabria, និង Asturias មុននឹងត្រលប់មកMadrid ក្នុងថ្ងៃបិទកម្មវិធី។
ជាលទ្ធផល កីឡាករដែលទទួលបានជ័យជំនះក្នុងកម្មវិធីនៃការប្រកួតប្រណាំងកង់ Toure de France 2013នេះមានដូចតទៅ៖
– លេខ 1 បានលើកីឡាករ Chris Horner សញ្ជាតិ អាមេរិក មកពីក្រុម RadioShack-Leopard
– លេខ 2 បានលើ កីឡាករលី Vincenzo Nibali សញ្ជាតិ អ៊ីតាលី មកពីក្រុម Astana
– លេខ 3 បានលើកីឡាករសញ្ជាតិអេស្ប៉ាញ Alejandro Valverde មកពីក្រុម Movistar៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត