ឯកឧត្តមវ៉ាត់ ចំរើន ពីកីឡាករចំបាប់ក្លាយជាថ្នាក់ដឹកនាំកីឡាមួយរូបនៅកម្ពុជា

ភ្នំពេញ៖ នៅក្នុងតំណែងជាអគ្គលេខាធិការនៃគណៈកម្មធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តម វ៉ាត់ ចំរើន បានឆ្លងកាត់ការហ្វឹកហាត់នូវកីឡាប្រយុទ្ធជាច្រើនប្រភេទដូចជាការ៉ាតេដូ យូដូ ពិសេសលោកក៏ជាកីឡាករចំបាប់ដ៍ឆ្នើមដែលធ្លាប់បានហ្វឹកហាត់នៅប្រទេសកូរ៉េ និងជាអ្នកចំបាប់ដំបូងបំផុតរបស់កម្ពុជាដែលបានប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅសហរដ្ឋអាមេរិកនាឆ្នាំ១៩៩៦នៅរដ្ឋអាត្លង់តា។

sea-game-2

ឯកឧត្តម វ៉ាត់ ចំរើន គឺជាមនុស្សម្នាក់នៅក្នុងពិភពកីឡាដែលមានទម្លាប់ពិសេសមួយ នោះគឺឯកឧត្តមមិនចេះពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ឬ ជក់បារី ឡើយ ទោះបីនៅក្នុងពិធីជប់លៀងជាមួយថ្នាក់ដឹកនាំកំពូលៗក៏ដោយក៏ឯកឧត្តមមិនពិសារស្រាដែរ។ មួយវិញទៀត ឯកឧត្តម ត្រូវបានបណ្តាអ្នកសារព័ត៌មានទទួលស្គាល់ថា ជាថ្នាក់ដឹកនាំមួយរូបដែលរាប់អានមនុស្សមិនរើសឋានៈតួនាទីឡើយ ហើយរីករាយក្នុងការផ្តល់បទសំភាសន៍ជាមួយបណ្តាអ្នកសារព័ត៌មានជានិច្ច។

IMG_9260

ជាមួយគ្នានេះ ដំណើរឆាកជីវិតរបស់ឯកឧត្តម វ៉ាត់ ចំរើន ដែលសិក្សាបាននូវមុខវិជ្ជាផ្សេងៗជាច្រើននោះ គឺតែមិនដែលភ្លេចពីការចូលរួមក្នុងសកម្មភាពកីឡាឡើយ។ ការព្យាយាមនិងនិយមចូលចិត្តទាំងនេះហើយបានជាធ្វើឱ្យខ្លួនលោកបានក្លាយជាអ្នកដឹកនាំកីឡាមួយរូបនៅកម្ពុជានាពេលសព្វថ្ងៃនេះ។

Ny-Samnang

បន្ទាប់ពីបានសម្រេចស្នាដៃជាបន្តបន្ទាប់រួចមក នៅខែឧសភាឆ្នាំ២០១២ លោកត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ប្រទានឋានៈជាទីប្រឹក្សាក្រសួងទេសចរណ៍បន្ថែមលើមុខងារបច្ចុប្បន្នជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថែមទៀត។

_MG_9456

ឯកឧត្តម ធ្លាប់បានលើកឡើងថា គោលបំណងដ៍ធំរបស់ឯកឧត្តមនៅក្នុងវិស័យកីឡាគឺ ចង់បំផុសឲ្យកេ្មងៗជំនាន់ក្រោយយល់ដឹងពីកីឡា និងចូលរួមលេងកីឡាឲ្យបានច្រើនដើម្បីទ្រទ្រង់សុខភាពប្រចាំថ្ងៃ ក្រៅពីនេះលោកក៏មានបំណងចង់ក្លាយជាអ្នកនិពន្ធរឿងខ្លីៗ និងរឿងដែលទាក់ទងនឹងសង្គមជាតិផងដែរ នៅពេលដែលខ្លួនចាស់ទៅហើយមិនអាចធ្វើការងារទាក់ទងនឹងកីឡាបាននោះ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ