ចាប់ពីឆ្នាំ២០១៧ទៅ ល្បុក្កតោនឹងត្រូវបញ្ចូលក្នុងកម្មវិធីអប់រំកាយសម្រាប់សិស្សានុសិស្ស

ភ្នំពេញ៖ ក្រោយពីសហព័ន្ធនៃកីឡាយុទ្ធគុនខ្មែរទាំង៣ រួមមានល្បុក្កតោ យុទ្ធក្រមខម និងប្រដាល់គុនខ្មែរ បានចុះអនុស្សារណៈយោគយល់ជាមួយកងយោធពលខេមរភូមិន្ទដើម្បីចងក្រង ក៏ដូចជាបណ្តុះបណ្តាលកីឡាទាំងនេះទៅក្នុងចំណោមមជ្ឈដ្ឋានកងទ័ព ព្រមទាំងកំណត់ជាក្បាច់គុនសម្រាប់កងទ័ពជាតិ ដែលជាឱកាសដ៏ល្អក្នុងការនាំយកសិល្បៈនៃការតស៊ូរបស់បុព្វបុរសខ្មែរនេះ ឱ្យបានជ្រួតជ្រាបដល់មហាជនខ្មែរទូទៅផងដែរ។ ជាមួយគ្នានេះដែរសហព័ន្ធកីឡាល្បុក្កតោ ក៏បានបន្តគោលដៅរបស់ខ្លួនមួយទៀតគឺការដាក់បញ្ជូលក្បាច់គុនល្បុក្កតោ ទៅក្នុងកម្មវិធីអប់រំកាយនៅតាមសាលារៀនទូទាំងប្រទេសកម្ពុជា ដោយគ្រោងឱ្យសិស្សានុសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅនឹងបានស្គាល់កីឡាល្បុក្កតោខ្មែរចាប់ពីឆ្នាំសិក្សា២០១៧ ខាងមុខនេះ។

_MG_3066

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានមានប្រសាសន៍ថា៖ « វាមិនត្រឹមតែជាកីឡាសម្រាប់សុខភាពតែប៉ុណ្ណោះទេ ការពង្រីកការហាត់ល្បុក្កតោ វាជាការបំផុស និងបណ្តុះស្មារតីជាតិនិយមដល់ពលរដ្ឋខ្មែរ។ ល្បុក្កតោមិនមែនជាក្បាច់គុនអន់នោះទេ បន្ទាប់ពីពង្រីកល្បុក្កតោនៅក្នុងវិស័យកងទ័ពនេះហើយ ការងារបន្តទៀតនោះ គឺការនាំយកល្បុក្កតោចូលទៅក្នុងវិស័យអប់រំកាយមុននឹងធ្វើឲ្យក្បាច់គុននេះចូលទៅដល់ក្នុងខ្លួនរបស់ពលរដ្ឋខ្មែរគ្រប់រូបតែម្តងនោះ។»

_MG_9456

តាមពិតទៅ វិស័យកីឡាល្បុក្កតោមានការវិវត្តន៏ទៅមុខបានយ៉ាងទូលំទូលាយហើយ និងត្រៀមឆ្ពោះទៅរកការទទួលស្គាល់ថ្នាក់ជាតិតែម្តង។ ប្រធានសហព័ន្ធកីឡាល្បុក្កតោរូបនេះបានបន្តថា៖ «យើងចង់បញ្ចូលមេគុនល្បុក្កតោទៅថ្នាក់អប់រំកាយហើយបន្ទាប់មកខ្ញុំចង់ឃើញល្បុក្កតោក្លាយទៅជាក្បាច់ហាត់ប្រាណរបស់ពលរដ្ឋ ដែលគេហៅថាភាសាបច្ចេកទេសថា ហាត់កាយសមស្រប។ នៅកូរ៉េខាងជើង ពលរដ្ឋកូរ៉េណាក៏ហាត់ក្បាច់ តេក្វាន់ដូ ដូចជាការហាត់ប្រាណធម្មតាដែរ»៕

_MG_3028

_MG_3012

_MG_3038

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ