យុទ្ធគុនខ្មែរទាំង ៣ ដែលត្រូវបានរួមបញ្ចូលគ្នាដើម្បីក្លាយជាក្បាច់គុនសម្រាប់កងទ័ពជាតិ

ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីចុះអនុស្សារណៈយោគយល់ស្តីពីការ រៀបចំចងក្រង និងបណ្តុះបណ្តាលក្បាច់គុនកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២២ ខែមិថុនាម្សិលមិញនេះនៅទីស្នាក់ការគណៈកម្មាធិការ ថ្នាកដឹកនាំនៃវិស័យកីឡា ព្រមទាំងប្រធានសហព័ន្ធកីឡាល្បុក្កតោ យុទ្ធក្រមខម និងប្រដាល់គុនខ្មែ បានប្តេជ្ញាយ៉ាងមុតមាំថា នឹងធ្វើឱ្យដំណើរការនៃការចងក្រងក៏ដូចជាការដាក់បញ្ចូលកីឡាយុទ្ធគុនខ្មែរទាំង ៣ ឱ្យក្លាយជាក្បាច់គុននៃកងទ័ពជាតិខ្មែរបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពបំផុត។

_MG_9391

នាឱកាសនោះដែរ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ការរួមបញ្ចូលគ្នានៃក្បាច់គុនខ្មែរទាំងបី គឺជាការផ្ដល់ចំណេះដឹងដ៍ល្អដល់កងទ័ព ហើយយន្តការបញ្ចូលគ្នាតែមួយនេះ គឺជាជ័រកាវផ្សារភ្ជាប់សមរភូមិមុខ និង សមរភូមិក្រោយពីព្រោះមហាជនឬអ្នកហាត់ក្បាច់គុនជាតិ នឹងបានផ្ទេរចំណេះដឹងទាំងនេះ ដល់កងយោពលខេរៈភូមិន្ទ និងធ្វើការរួមគ្នាបំពេញកាតព្វកិច្ចឱ្យគ្នាទៅវិញទៅមកដើម្បីផ្សំផ្គុំទស្សនៈក្បាច់គុនជាតិខ្មែរតែមួយ ឱ្យស្ថិតក្នុងព្រលឹងខ្មែរគ្រប់រូប គ្រប់មជ្ឈដ្ឋាននៃជីវភាពសង្គម ពិសេសឱ្យព្រលឹងក្បាច់គុន បុព្វបុរសខ្មែរសណ្ឋិត ក្នុងដួងព្រលឹងយោធិនយើងគ្រប់ៗរូបចាប់ពីពេលនេះតទៅ។

_MG_9325

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានគណៈកម្មការរៀបចំក្បាច់គុននៃកងយោធពលខេមរភូមិន្ទ ក៍បានមានប្រសាសន៍ដែរថា៖ «នៅឆ្នាំ២០១៧ ខាងមុខនេះកងយោធពលខេរៈភូមិន្ទ និងបង្កើតក្រុមការងារមួយដើម្បីសិក្សាស្រាវជ្រាវ និង ចងក្រងឯកសារស្ដីពីក្បាច់គុនទាំង៣ ដែលមាន ល្បុក្កតោ ប្រដាល់ និង យុទ្ធគុនខម ដែលនៅពេលសំយោគរួចហើយ នឹងបើកសិក្ខាសាលាដើម្បីជជែកវែកញែក ធ្វើយ៉ាងណាឱ្យក្បាច់គុនដែលត្រូវបញ្ចូលក្នុងកម្មវិធីហ្វឹកហាត់របស់កងទ័ព កាន់តែមានភាពរលូន និង មានប្រសិទ្ធភាពកាន់តែខ្លាំង។

_MG_9437

ការរួមបញ្ចូលគ្នាដើម្បីសម្រេចបាននូវក្បាច់គុនកងទ័ពប្រកបដោយស្មារតីឯកភាពជាតិនេះ គឺជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជាដែលក្បាច់គុនបូរាណខ្មែរចំនួន ៣ ត្រូវបានបញ្ចូលគ្នាឲ្យក្លាយជាក្បាច់គុនថ្មីមួយសម្រាប់កងទ័ពហ្វឹកហាត់ ស្របពេលដែលនៅឆ្នាំ២០១៧ខាងមុខកម្ពុជា ក៏នឹងបញ្ជូនឯកសាររបស់ក្បាច់គុនល្បុក្កតោទៅ UNESCO ដើម្បីដាក់បញ្ចូលទៅជាសម្បត្តិវប្បធម៌អរូបិយរបស់មនុស្សជាតិផងដែរនោះ។ មិនត្រឹមតែប៉ុណ្ណោះនាឆ្នាំ២០២៣ ជាពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games នោះ កម្ពុជានឹងត្រៀមខ្លួនបង្ហាញនូវក្បាច់គុនដែលជាមរតករបស់ខ្លួននៅពេលនោះផងដែរ៕

_MG_1181

_MG_3092

2110868572_c2091b6d08

 

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ