មុនគេក្នុងលោក! ថៃបង្កើតទីលានបាល់ទាត់នៅតាមសហគមន៍ក្រីក្រដើម្បីយុវជន និងសង្គម

បាងកក៖ ដើម្បីជាការលើកទឹកចិត្តដល់យុវជនឱ្យងាកចេញផុតពីអំពើអបាយមុខនានា ក៏ដូចជាការប្រព្រឹត្តបទល្មើសដែលអាចនាំនូវផ្តល់វិបាកដល់សង្គមជាតិនោះ រាជរដ្ឋាភិបាលថៃ បានអនុវត្តនូវគម្រោងថ្មីមួយដោយបានកែប្រែទីលានចោលសំរាម ឬទីលានដែលត្រូវបានបោះបង់ចោលនៅតាមសហគមន៍ក្រីក្រនានា ដោយប្តូរឱ្យក្លាយទៅជាទីលានបាល់ទាត់ជំនួសវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ទីលានទាំងនេះកំពុងតែទទួលបានការនិយមចូលចិត្ត និងគាំទ្រច្រើនៗឡើងពីសំណាក់ក្រុមយុវជន ក៏ដូចជាប្រជាជននៅតាមសហគមន៍ទាំងអស់នោះ។
 worlds-first-non-rectangular-football-field-designboom-r3
តាមរយៈរូបភាពខាងលើនេះ ប្រិយមិត្តអាចសង្កេតឃើញយ៉ាងច្បាស់ថា ទីលានដែលមានទម្រង់មិនស្តង់ដា និងត្រូវបានសាងឡើងស្របទៅតាមទំហំ និងទ្រង់ទ្រាយនៃទីតាំងនីមួយៗនោះក៏បានរួមចំណែកផ្លាស់ប្តូរសោភ័ណភាពក្នុងសហគមន៍ និងជាពិសេសបានផ្តល់ឱ្យឱកាសដល់ក្រុមយុវជនឱ្យបានលេងកីឡាបាល់ទាត់បានកាន់តែងាយស្រួល និងដោយមិនបាច់ចំណាយប្រាក់ជួលតារាងបាល់ទាត់ឯកជននោះឡើយ។
worlds-first-non-rectangular-football-field-designboom-r4
គម្រោងដែលបានត្រូវបានប្រសិទ្ធនាមថា ‘space can change one’s life’  នេះបានចាប់ផ្តើមជាលើកដំបូងក្នុងពិភពលោកនៅសហគមន៍ក្រីក្រ Khlong Toei ដ៏រញ៉េរញ៉ៃនៃរាជធានីបាងកក និងដែលមានប្រជាជនរស់នៅដ៏ច្រើនកុះករ ហើយត្រូវបានគេចាត់ទុកថាជាតំបន់ដែលគ្មានសណ្តាប់ធ្នាប់ និងសម្បូរក្មេងទំនើងរស់នៅច្រើនបំផុតកណ្តាលទីក្រុងដ៏សុីវិល័យមួយនេះ។ បើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន AP Thailand ដែលជាអ្នកទទួលបន្ទុកសាងសង់ទីលាននេះ បានឱ្យដឹងថា បេសកកម្មនេះគឺជាការផ្សារភ្ជាប់រវាងយុវជន និងសង្គមតាមរយៈសកម្មភាពកីឡាដើម្បីបណ្តុះស្មារតីដល់ពួកគេឱ្យទទួលបាននូវការកែប្រែដ៏ធំមួយសម្រាប់ថ្ងៃអនាគតដោយអាចក្លាយជាពលរដ្ឋល្អ ឬជាអនាគតកីឡាករបាល់ទាត់អាជីពផងដែរ៕
ap-thailand-unusual-football-field-02

 

worlds-first-non-rectangular-football-field-designboom-f1

 

worlds-first-non-rectangular-football-field-designboom-f2

ប្រភព៖ គេហទំព័របរទេស
ប្រែសម្រួលដោយ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ