វិទ្យាល័យឥទ្រ្ទទេវីក្លាយជាម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតចលនាអូឡាំពិកលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ កម្មវិធីចលនាកីឡាអូឡាំពិកដែលត្រូវបានប្រារព្ធធ្វើឡើងក្នុងមានគោលបំណងដើម្បីលើកទឹកចិត្តដល់យុវជនកម្ពុជា ឱ្យទទួលបាននូវអត្ថប្រយោជន៍នានាផ្សារភ្ជាប់ជីវិតរស់នៅតាមរយៈសកម្មភាពលេងកីឡានោះបានបិទបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃទី១៧ ខែកក្កដា ម្សិលមិញនេះ ក្រោយពីបានឆ្លងកាត់ការប្រកួតតស៊ូដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនខែរួចមក។

13680509_518850938299138_2734932427794767123_n

ជាមួយគ្នានេះដែរ វិទ្យាល័យដែលបានគ្រងតំណែងជាម្ចាស់ជ័យលាភីលេខ១ សម្រាប់រដូវកាលដំបូងបំផុត នៃចលនាកីឡាអូឡាំពិកកម្ពុជា ឆ្នាំ២០១៦នេះ បានទៅលើវិទ្យាល័យឥន្រ្ទទេវី ហើយជ័យលាភីលេខ២ បានទៅលើវិទ្យាល័យបាក់ទូក រីឯជ័យលាភីលេខ៣ បានទៅលើវិទ្យាល័យព្រះស៊ីសុវត្ថិ និងជ័យលាភីលេខ៤ បានទៅលើវិទ្យាល័យហ៊ុនសែនជម្ពូរវ័ន។

13692722_518849688299263_809572874627590782_n

សូមបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមកិច្ចសហការរវាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួមជាមួយក្រសួងអប់រំយុវជន និងកីឡាក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ផងដែរ។

13716116_518860881631477_6726618348311175947_n

ព្រឹត្តិការណ៍នៃថ្ងៃផ្ដាច់ព្រ័ត្រចលនាកីឡាអូឡាំពិកឆ្នាំ២០១៦នេះ មានការចូលរួមពីបេក្ខជន ប្រកួតចំនួន២៨០នាក់ មកពីវិទ្យាល័យ ចំនួន៤ និងអ្នកចូលរួមទស្សនាចំនួន៣០០០នាក់ផងដែរ។ ដោយជ័យលាភីលេខ១ ទទួលបាននូវទឹកប្រាក់ចំនួន៤ពាន់ដុល្លារ លេខ២ ទទួលបានទឹកប្រាក់ចំនួន៣ពាន់ដុល្លារ លេខ៣ទទួលបានទឹកប្រាក់ចំនួន២ពាន់ដុល្លារ និងលេខ៤ ទទួលបានទឹកប្រាក់ ១ពាន់ដុល្លារ។

13718544_518859738298258_7621686286479739970_n

គួររំលឹកថា ចលនាកីឡាអូឡាំពិកនេះ បានរៀបចំឡើងអស់រយៈពេល៣ខែហើយ នៅតាមវិទ្យាល័យចំនួន៤ រួមមានដូចជា វិទ្យាល័យបាក់ទូក វិទ្យាល័យហ៊ុនសែនជម្ពូរវ័ន វិទ្យាល័យឥន្រ្ទទេវី និងវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយសិស្សានុសិស្សនេះវិទ្យាល័យនីមួយៗត្រូវប្រកួតប្រជែងគ្នាលើវិញ្ញាសារចំនួន៦ ដូចជា កីឡាបាល់ទះ បាល់ទាត់ រត់ប្រណាំង កាយសម្ព័ន្ធ លោតចំងាយនិងចោល ដុំដែក ៕

13709933_518878271629738_3171428268184359550_n

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ