លីគកំពូលកម្ពុជា៖ បឹងកេតអង្គរ លត់ស៊ីម៉ាក់យូណាយធីត ៤-០ ពង្រឹងកៅអីកំពូលតារាង

នូ មករា July 11, 2016


ភ្នំពេញ៖ ក្រុមបឹងកេតអង្គរ បានបន្ថែម ៣ពិន្ទុទៀតហើយ ក្រោយយកឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ដោយលទ្ធផល ៤-០ នៅក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា(MCL) លើទីលានមជ្ឈមណ្ឌលបាល់ទាត់ទន្លេបាទីពីម្សិលមិញដែលធ្វើឲ្យអតីតក្រុមជើងឯកឆ្នាំ២០១២នេះ កាន់តែរឹងមាំក្នុងតំណែងកំពូលតារាងប្រចាំសប្ដាហ៍ទី១២ ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមមបឹងកេតអង្គរ គឺធ្វើសម្រេចកីឡាករ Dzama Bata នៅតង់ទី១ រីឯ ៣គ្រាប់ទៀត គឺកើតឡើងនៅតង់ទី២ បន្ទាប់ពីកីឡាករ ចាន់ វឌ្ឍនាកា ធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯង ដើម្បីយកឈ្នះក្រុមស៊ីម៉ាក់ ៤-០ ខណៈកាលពីជួបគ្នាជើងទី១ ក្រុមបឹងកេតអង្គរ បានយកឈ្នះ ៧-០ ឯណោះ ។

13599783_409836099187139_5111933028979119522_n

ជាមួយនឹងជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមបឹងកេតអង្គររក្សាតំណែងកំពូលតារាង ប្រចាំសប្ដាហ៍ទី១២ ដោយមាន ៣៣ពិន្ទុក្រោយឆ្លងកាត់ ១២ប្រកួតឈ្នះ១១ និងចាញ់១ ពោលគឺឈរលើក្រុមកំពុងឡើងជើងក្រសួងការពារជាតិ ដែលមាន ២៧ពិន្ទុក្នុងដៃ ប៉ុន្ដែក្រុមនេះ ទើបឆ្លងផុត ១១ប្រកួតប៉ុណ្ណោះ គឺឈ្នះ៩ និងចាញ់ ២ប្រកួត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត