សមាជិកឈុតធំភ្នំពេញក្រោននឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌មួយនៅថ្ងៃស្អែក

នូ មករា July 9, 2016


ភ្នំពេញ៖ ក្រុមកីឡាករឈុតធំរបស់ក្លឹបភ្នំពេញក្រោននឹងចូលរួមជាភ្ញៀវកតិ្តយសក្នុងការប្រកួតបាល់ទាត់ហ្វូតសាលសប្បុរសមួយដែលក្រុមម្ខាងៗមានសមាជិក ៦ រូបនៅថ្ងៃស្អែក (ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦) ពេលព្រឹក នាទីលាន Central Park Sports Complex ដែលស្ថិតនៅក្នងតំបន់បឹងកក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអង្គការ Operation ASHA ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបំពេញបេសកកម្មក្នុងការជួយព្យាបាលជំងឺរបេង (Tuberculosis)  ឬ TB ដោយនៅក្នុងកម្មវិធីនេះកីឡាកររបស់ក្លឹបភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយក្រុមដែលទទួលបានជ័យជម្នះផងដែរ។

13645079_1300226503338204_2303364329870097987_n

សូមបញ្ជាក់ថា កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាដើម្បីជួយព្យាបាលអ្នកជំងឺរបេងចំនួន ៣៥០ រូបនៅខេត្តមណ្ឌលគីរី ដែលជាខេត្តមួយក្នុងខេត្តទាំង ៨ ដែល Operation ASHA បានជួយនៅប្រទេសកម្ពុជា៕

13557832_1760388490865318_586143985528491563_n

13627113_1762528037318030_8211537685466632868_n

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត