ខេមបូឌានថៃហ្គឺរចងសម្ព័ន្ធភាពជាមួយវិទ្យាល័យជម្ពូវ័នដើម្បីបំពេញបំណងក្ដីស្រម៉ៃរបស់កុមារ

នូ មករា July 9, 2016


ភ្នំពេញ៖ ក្លឹបបាល់ទាត់សមាជិកនៃលីគកំពូលកម្ពុជាខេមបូឌានថៃហ្គឺរ បានចុះកិច្ចព្រមព្រៀងជាមួយសាលាវិទ្យាល័យ ហ៊ុន សែនជម្ពូវ័ន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទាត់ និងធ្វើឲ្យក្ដីសុបិន្ដរបស់កុមារមួយចំនួនដែលចង់ក្លាយជាកីឡាករបាល់ទាត់អាជីពបានក្លាយជាការពិតនាថ្ងៃអនាគត។

13606772_1762526353984865_7938297707001383288_n

បើយោងតាមការបញ្ជាក់លើ Facebook ផ្លូវការរបស់ក្លឹបបានឱ្យដឹងថា ចំពោះគោលបំណងនៃការចងសម្ព័ន្ធភាពនេះគឺ ដើម្បីការអភិវឌ្ឍន៍កីឡាបាល់ទាត់របស់កុមារសាលានេះ។ ម្យ៉ាងវិញទៀត គឺចង់ឲ្យសាលាបង្កើតកម្មវិធី Football Clinic ឲ្យបានទៀងទាត់»។ ទន្ទឹមគ្នានោះ ក្លឹប Cambodian Tiger ក៏បានផ្តល់នូវឯកសណ្ឋាន Tiger FC និង សំភារៈហ្វឹកហាត់មួយចំនួនផងដែរដល់ក្រុមបាល់ទាត់ប្រចាំសាលាដែលទើបបន្ថែមឈ្មោះថ្មីនេះ។

13606667_750890955047802_8043827163600443391_n

ប្រភពព័ត៌មានខាងលើ បានបន្ថែមថា «ឈ្មោះប្រចាំសាលានៃក្រុមបាល់ទាត់ Hun Sen Chumpouvorn Technical and High School ក៏បានផ្លាស់ដូរទៅជា Hun Sen Chumpouvorn Technical and High School Tiger ហើយនឹងប្រើឈ្មោះនេះដូចគ្នាពេលប្រកួតប្រជែងជាផ្លូវការក្នុងកម្មវិធីអ្វីមួយ»។ លើសពីនេះទៀត នៅថ្ងៃអនាគតក្លឹបរំពឹងថា សិស្សក្នុងសាលានេះ នឹងអាចមានឱកាសចូលរួមហ្វឹកហាត់ជាមួយឈុតធំ Tiger FC ក៏ដូចជាចង់បំពេញក្តីសុបិន្តរបស់កុមារនានាៗ ដើម្បីឱ្យពួកគេអាចមានសមត្ថភាពចូលរួមជាមួយឈុតធំផងដែរនាពេលអនាគត៕

13631547_1762526467318187_5993869976235703584_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត