លីគកំពូលកម្ពុជា៖ តើណាហ្គា មានលទ្ធភាពយក ៣ពិន្ទុពីភ្នំពេញក្រោនបានទៀតទេល្ងាចនេះ?

នូ មករា July 8, 2016


ភ្នំពេញ៖ ក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន នឹងបើកទ្វាកីឡដ្ឋាន RSN ទទួលក្រុមណាហ្គាវើល នាវេលាម៉ោង៦ល្ងាចនេះក្នុងជំនួបជើងទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា (MCL) ឆ្នាំ២០១៦ ដើម្បីសងសឹក ខណៈជើងទី១ ក្រុមណាហ្គាវើលបានយកឈ្នះដោយលទ្ធផល ២-១ ។ ដូច្នេះចាំមើលល្ងាចនេះ តើណាហ្គាវើលមានលទ្ធភាពអាចដណ្ដើមយក៣ពិន្ទុពីក្រុមម្ចាស់ផ្ទះបានទេ?

ជាមួយនឹងការត្រៀមជួបគ្នាជើងទី២ នេះ មានរឿងប្រែប្រួលមួយចំនួន បានកើតឡើងលើក្រុមភ្នំពេញក្រោន។កាលពីការបរាជ័យក្រោមថ្វីជើងណាហ្គាវើល ២-១ ក្នុងជើងទី១ គឺភ្នំពេញក្រោន ត្រូវបានដឹកនាំដោយគ្រូបង្វឹកជនជាតិអេស្ប៉ាញលោក Oriol Mohedano ប៉ុន្ដែបច្ចុប្បន្ននេះគ្រូបង្វឹក សែម សំណាង ដែលធ្លាប់ជួយក្រុមលើកពានលីគ ២ឆ្នាំចុងក្រោយនេះ បានវិលមកដឹកនាំវិញហើយ។

photo_2016-07-08_01-06-26

ម្យ៉ាងវិញទៀត កាលពីពេលថ្មីៗកន្លងទៅ ភ្នំពេញក្រោន ទើបតែនាំចូលរួមកីឡាករបរទេស ២រូបមកពង្រឹងក្រុមប៉ុន្ដែពួកគេមិនទាន់បានបង្ហាញសមត្ថភាពនោះទេ គឺមានកីឡាករកូរ៉េ Kim Hyeon-Woo និងកីឡាករ George Bisan ដែលជាអតីតកីឡាករក្រុមភ្នំពេញក្រោន កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ។ ពួកគេនឹងបង្ហាញវត្តមានលើទីលានល្ងាចនេះដើម្បីទប់ទល់ជាមួយក្រុមណាហ្គាវើល ។

ដោយឡែកក្រុមណាហ្គាវើល មិនមានការផ្លាស់ប្ដូរអ្វីច្រើននោះទេ ក្រៅពីទម្រង់លេង ដើម្បីស្វែងរកចំណាត់ថ្នាក់ល្អស្របពេលអតីតក្រុមជើងឯករងឆ្នាំចាស់ កំពុងឈរចំណាត់ថ្នាក់លេខ៤ ដោយមាន ២០ពិន្ទុ លើក្រុមភ្នំពេញក្រោន ឈរលេខ៥ មាន១៨ពិន្ទុ ។ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជើងទី២នេះ គឺមួយប្រកួតចុងក្រោយរបស់ណាហ្គាវើល បានយកឈ្នះក្រុមខ្លាំងក្រសួងការពារជាតិ១-០ ។

photo_2016-07-08_01-06-21

នៅល្ងាចនេះមួយដែរ ក៏មានមួយប្រកួតផ្សេងទៀត ដែលជាជំនួបជើងទី២ រវាងក្រុម Cambodian Tiger និងក្រុមអាស៊ីអឺរ៉ុបដើម្បីប្រជែងយក ៣ពិន្ទុ ។ កាលពីជើងទី១ ក្រុម Cambodian Tiger បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-១ ប៉ុន្ដែជំនួបបជើងទី២នេះក្រុម Cambodian Tiger ទើបតែផ្លាស់ប្ដូរសមាជិកថ្មីប៉ុន្មាននាក់ទៀត ដែលជាក្ដីសង្ឃឹម សម្រាប់ដណ្ដើមយក ៣ពិន្ទុពីអាស៊ីអឺរ៉ុប ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត