ក្រុម​​U-16 កម្ពុជានៅតែមានក្តីសង្ឃឹមខ្ពស់ក្នុងពាន AFF ទោះបីចាញ់មីយ៉ាន់ម៉ាក៏ដោយ

នូ មករា July 7, 2016


ភ្នំពេញ៖ បើទោះបីជាបានជួបភាពបរាជ័យក្នុងជំនួបមិត្តភាពជាមួយក្រុម U-16 ជម្រើសជាតិមីយ៉ាន់ម៉ាក្នុងលទ្ធផល ៣-២ កាលពីយប់មិញក៏ដោយ ក៏ក្រុម U-16 ជម្រើសជាតិកម្ពុជា នៅតែមានក្តីសង្ឃឹមខ្ពស់នៅក្នុងការប្រជែងជាមួយក្រុមជម្រើសជាតិដទៃទៀតនៅក្នុងព្រឹត្តិការណ៍ប្រកួត AFF U16 Youth Competition ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។

13612115_1761826847388149_3520761155430245317_n

គ្រូបង្វឹកជនជាតិជប៉ុន INOUE KAZUNORI ធ្លាប់បានលើកឡើងថា សម្រាប់ការហ្វឹកហាត់ត្រៀមធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF U-16 Championship 2016នេះ លោកសង្កេតឃើញថាក្រុមយុវជនកម្ពុជា មានភាពរីកចម្រើនច្រើន ពិសេសគឺនៅក្នុងការប្រកួតមិត្តភាពកន្លងមក។ ប៉ុន្ដែបញ្ហាចំពោះមុខពេលនេះ គឺលោកនឹងពង្រឹកបន្ថែមទៀតដើម្បីជំរុញពួកគេឆ្ពោះទៅរកជ័យជម្នះក្នុងការប្រកួតពានរង្វាន់ប្រចាំតំបន់ខាងលើនេះ។

13620055_1761831947387639_1175551193077284942_n

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់ AFF U-16 Championship 2016 ដែលនឹងធ្វើឡើងលើទឹកដីកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ទី២៣ ខែកក្កដានេះ ដោយមានបេក្ខភាព ១១ក្រុមចូលរួម ក្នុងនោះក្រុមយុវជនម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមការពារតំណែងជើងឯកថៃ ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ ខណៈដែលក្រុមកម្ពុជាធ្លាប់បានយកឈ្នះលើក្រុមU-16 ថៃម្តងរូួចមកហើយក្នុងអំឡុងពេលទៅហ្វឹកហាត់នៅក្នុងប្រទេសថៃកាលពីខែមុន មួយវិញទៀតនៅក្នុងពូលនេះ ក្រៅពីក្រុមជើងឯកចាស់ (ថៃ) ចេញ កម្ពុជាគឺជាក្រុមដែលមានសមត្ថភាពល្អមួយ និងមានភាគរយខ្ពស់ក្នុងការប្រកួតប្រជែងជាមួយក្រុម ៣ ផ្សេងទៀត៕

13615401_1761827070721460_8587904234472567790_n

13567305_1761826994054801_7102188974692536208_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត