គ្រូ U-16 កម្ពុជា៖ ក្រុមរបស់យើងត្រៀមខ្លួនដើម្បីឈ្នះជានិច្ចក្នុងការប្រកួត AFF U-16 ឆ្នាំ២០១៦

នូ មករា July 5, 2016


ភ្នំពេញ៖ «មុនការប្រកួតខ្ញុំមិនហ៊ាននិយាយអ្វីទេ ព្រោះក្រុមចូលរួមទាំងអស់ សុទ្ធតែជាក្រុមជម្រើសជាតិ ប៉ុន្ដែអ្វីដែលខ្ញុំត្រៀមខ្លួនមកទល់ពេលនេះ គឺខ្ញុំត្រៀមខ្លួនដើម្បីឈ្នះជានិច្ច» ។ នេះគឺជាសម្ដីលោក INOUE KAZUNORI គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា(U-16) ដែលបានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុម U-16កម្ពុជា និងក្រុម U-16មីយ៉ាន់ម៉ា នាយប់ថ្ងៃទី០៦ ខែកក្កដាស្អែកនេះដែលជាជំនួបកម្ដៅសាច់ដុំត្រៀមប្រកួតពានរង្វាន់ AFF U-16 Championship 2016 ។

photo_2016-07-05_13-50-38

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បាននិយាយថា សម្រាប់ការហ្វឹកហាត់ត្រៀមធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF U-16 Championship 2016នេះ លោកសង្កេតឃើញក្រុមយុវជនកម្ពុជា មានភាពរីកចម្រើនច្រើន ពិសេសគឺនៅក្នុងការប្រកួតមិត្តភាពកន្លងមក ។ប៉ុន្ដែបញ្ហាចំពោះមុខពេលនេះ គឺលោកនឹងពង្រឹកបន្ថែមទៀតដើម្បីជំរុញពួកគេឆ្ពោះទៅរកជ័យជម្នះក្នុងការប្រកួតពានរង្វាន់ប្រចាំតំបន់ខាងលើនេះ។ រីឯការប្រកួតមិត្តភាពជាមួយក្រុមយុវជនមីយ៉ាន់ម៉ាស្អែក ក៏លោកចាត់ទុកជាប្រកួតដ៏សំខាន់មួយដែរ ប៉ុន្ដែលោកមិនហ៊ានសន្មត់ថាអាចនឹងកើតមានលទ្ធផលបែបណានោះទេ ។

photo_2016-07-05_13-50-49 (1)

លោក INOUE KAZUNORI បានបញ្ជាក់ថា៖ «ការប្រកួតមិត្តភាពស្អែក ជាការប្រកួតដ៏សំខាន់មួយ សម្រាប់ត្រៀមពានរង្វាន់ AFF U-16 Championship 2016 ។ ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើម មិនថាប្រកួតមិត្តភាពនេះ ឬការប្រកួតផ្លូវការនោះទេគឺខ្ញុំមិនអាចនិយាយអ្វីបានទេ បើទោះកូនក្រុមខ្លួនធ្លាប់យកឈ្នះក្រុមយុវជនថៃ ដែលជាអតីតក្រុមជើងឯកឆ្នាំ២០១៥ក្នុងជំនួបមិត្តភាពកាលពីពេលថ្មីៗកន្លងទៅក៏ដោយ ។ ម្យ៉ាងក្រុមនីមួយៗចូលរួមសុទ្ធតែជាក្រុមជម្រើសជាតិ ដូច្នេះរឿងលទ្ធផលយ៉ាងណាទាល់តែប្រកួតចប់បានដឹង ។ ប៉ុន្ដែអ្វីដែលសំខាន់ពេលនេះ គឺខ្ញុំបានត្រៀមខ្លួនដើម្បីឈ្នះជានិច្ច» ។

_MG_1202

គួរបញ្ជាក់ថា ការប្រកួតកម្តៅសាច់ដុំរវាងក្រុម U-16កម្ពុជា និងក្រុម U-16មីយ៉ាន់ម៉ាថ្ងៃស្អែកនេះគឺដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ពានរង្វាន់ AFF U-16 Championship 2016 ដែលនឹងធ្វើឡើងលើទឹកដីកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ទី២៣ ខែកក្កដានេះ ដោយមានបេក្ខភាព ១១ក្រុមចូលរួម ក្នុងនោះក្រុមយុវជនម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមការពារតំណែងជើងឯកថៃ ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ ។ រីឯពូលB មានក្រុមជើងឯករងឆ្នាំចាស់ មីយ៉ាន់ម៉ា អូស្រ្តាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសឹង្ហបុរី ៕

_MG_1543

_MG_1576

_MG_1228

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត