ក្រុមយុវជនចំនួន ៤ ក្រុមនឹងត្រូវប្រកួតមិត្តភាពកម្តៅសាច់ដុំក្នុងថ្ងៃតែមួយ

នូ មករា July 4, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ (U-16) ចំនួន ៤ក្រុមមកពីប្រទេសអូស្ត្រាលី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជានឹងត្រូវជួបគ្នាក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំមុននឹងកម្មវិធីប្រកួតដណ្តើមពានរង្វាន់សហព័ន្ធបាល់ទាត់អាស៊ានសម្រាប់យុវជនអាយុក្រោម១៦ឆ្នាំ ឬ AFF U-16 Youth Competition 2016 ដែលនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។

សម្រាប់ជំនួបដំបូងគឺ ក្រុមជម្រើសជាតិ U-16 អូស្ត្រាលី នឹងធ្វើការប្រកួតកម្ដៅសាច់ដុំមួយនៅលើទឹកដីប្រទេសកម្ពុជាដោយត្រូវជួបក្រុមយុវជនអាយុក្រោម ១៩ឆ្នាំនៃក្លឹបភ្នំពេញក្រោន ដែលទើបតែបានលើកពានជើងឯកយុវជន Smart RSN  Youth Competition U-19 កាលពីពេលថ្មីៗកន្លងទៅ ដោយជំនួបនេះនឹងធ្វើឡើងនៅវេលាម៉ោង ៣.៣០ រសៀល នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន នៅថ្ងៃទី៦ ខែកក្កដាដូចគ្នា ហើយលោកអ្នកអាចចូលរួមទស្សនាបានដោយឥតគិតថ្លៃ។

_MG_1135

នៅល្ងាចដដែលនោះ ក្រុមជម្រើសជាតិ U-16 របស់មីយ៉ាន់ម៉ា ក៏នឹងត្រូវជួបជាមួយក្រុម U-16 ជម្រើសជាតិកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា នាវេលាម៉ោង ៧ ល្ងាចនៅពហុកីឡដ្ឋានជាតិ ដោយសំបុត្រចូលរួមទស្សនាមានតម្លៃ ១០០០០ រៀល (កន្លែងមានដំបូល) និង ៥០០០ រៀល (កន្លែងធម្មតា) ព្រមទាំងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ MYTV ផងដែរ។

13439051_1757514704486030_3913726665742959912_n

សូមបញ្ជាក់ថា ប្រកួតមិត្តភាពទាំងពីរនេះគឺជាការកម្តៅសាច់ដុំដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ពានរង្វាន់ AFF U-16 Championship 2016 ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ទី២៣ ខែកក្កដា ឆ្នាំ ២០១៦ ដោយមានក្រុមចំនួន ១១ ជាសមាជិកចូលរួមប្រកួតប្រជែង ខណៈម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល B ជាមួយនឹងជើងឯកឆ្នាំចាស់ថៃ ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ ចំណែកឯក្រុម U-16 មីយ៉ាន់ម៉ា ស្ថិតនៅក្នុងពូល A ជាមួយក្រុមអូស្រ្តាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសឹង្ហបុរី៕

13406784_1755604491343718_6422624909412419421_n

_MG_9165

អត្ថបទ៖មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត