លីគកម្ពុជាផ្លាស់ប្ដូរកម្មវិធីប្រកួត ខណៈចុងសប្ដាហ៍នេះនឹងធ្វើនៅកីឡដ្ឋានស្វាយរៀងទាំងអស់

នូ មករា July 4, 2016


ភ្នំពេញ៖ សម្រាប់កម្មវិធីប្រកួតបាល់ទាត់លីគកំពូលកម្ពុជាចុងសប្ដាហ៍នេះ គឺមាន ៤ប្រកួតប៉ុណ្ណោះប៉ុន្ដែត្រូវធ្វើនៅលើទីលានកីឡដ្ឋានខេត្តស្វាយរៀងទាំងអស់ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ចេញសេចក្ដីជូនដំណឹងអំពីផ្លាស់ប្ដូរកម្មវិធីប្រកួត ដែលចុះហត្ថលេខាដោយលោក គល់ សុផាណា អគ្គលេខាធិការសហព័ន្ធកាលពីថ្ងៃទី០២ ខែកក្កដាកន្លងទៅនេះ។

យោងតាមកម្មវិធីប្រកួតថ្មី សម្រាប់ប្រកួតចុងសប្ដាហ៍នេះមានដូចជា៖ ថ្ងៃទី០៩ ខែកក្កដា រួមមានក្រុម Cambodian Tiger ត្រូវជួបក្រុមអាស៊ីអឺរ៉ុប និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង ។ ចំណែកថ្ងៃទី១០ ខែកក្កដា មានក្រុមក្រសួងការពារជាតិ ត្រូវជួបក្រុមវេស្ទើន និងក្រុមបឹងកេតអង្គរ ត្រូវជួបក្រុមស៊ីម៉ាក់ ដោយ ៤ប្រកួតនេះធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀងដូចគ្នា។

_MG_4766

ជាមួយនឹងការផ្លាស់ប្ដូរកម្មវិធីប្រកួតលីគកំពូលកម្ពុជា ជើងទី២ នេះដែរ FFC មិនបានបញ្ជាក់ពីមូលហេតុនោះទេ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ គឺការចេញសេចក្ដីដំណឹងនេះ ស្របពេលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំប្រចាំតំបន់ស៊ាន AFF U16 Championship 201៦ នឹងធ្វើឡើងពីថ្ងៃទី១០-២៣ ខែកក្កដានេះ ដែលគ្រោងធ្វើនៅលើទីលានពហុកីឡដ្ឋានជាតិក៏ដូចជាពហុកីឡដ្ឋានស្ដាតចាស់ផងដែរ ៕

13595892_848145765317378_1258899524_n

13599523_848145771984044_262761164_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត