ក្រុមទ័ពសម្លឹងមើលពានលីគកំពូលបន្តទៀតក្រោយគ្រងជើងឯក Hun Sen Cup

នូ មករា July 3, 2016


ភ្នំពេញ៖ ក្រុមក្រសួងការពារជាតិ (ទ័ព) ដែលកំពុងតែឡើងជើងខ្លាំងនៅពេលនេះ អាចនឹងសម្រេចបំណងក្នុងការគ្រងតំណែងជាជើងឯកលីគកំពូលកម្ពុជាបន្តទៀត បន្ទាប់ពីបានក្លាយជាជើងឯកនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ ក្រោយបំបាក់ស្វាយរៀងកាលពីយប់មិញរួចមក។

13529248_1760392797531554_2841492019104880650_n

បើទោះបីជាពេលនេះ ក្រុមទ័ពកំពុងតែស្ថិតនៅលេខ២ នៃកំពូលតារាងបន្ទាប់ពីបរាជ័យក្រោមថ្វីជើងណាហ្គាវើលក៏ពិតមែន គ៏ក្រុមនេះនៅមានកីឡាករល្អៗទាំងខ្មែរ និងបរទេសដែលសុទ្ធជាកម្លាំងជំរុញឱ្យក្រុមនេះមានឱកាសក្នងការបំបាក់ក្រុមដទៃទៀតបាននៅក្នុងជើងទី២ នៃលីគកំពូលនេះ។ អ្វីដែលសំខាន់មួយទៀតនោះគឺ ក្រោយពីបានសម្រេចក្នុុងការក្រសោបពាន Hun Sen Cup រួចហើយ លោកគ្រូបង្វឹកទេព ឡុងរចនា ក៏ដូចជាកីឡាករទាំងអស់នឹងមិនបញ្ឈប់មហិច្ឆតាក្នុងការដណ្តើមពានលីគកំពូលដោយងាយឡើយៗ ផ្ទុយទៅវិញក្រុមទាំងមូលប្រាកដជារៀបចំយុទ្ធសាស្ត្រដ៏ខ្លាំងក្លាដើម្បីក្លាយជាជើងឯកនៃពានរង្វាន់ទាំងពីរនេះ ដើម្បីបង្កើតប្រវត្តិសាស្ត្រដល់ក្លឹបជាក់ជាមិនខាន។ ដ់ើម្បីសម្រេចបំណងនេះ  ក្រុមទ័ពបាននាំយកកីឡាករកូរ៉េខាងជើងពីររូបបន្ថែមទៀតកាលពីចុងខែមុន ដែលពួកគេគឺជាកីឡាករដែលមានសមត្ថភាព និងមានប្រវត្តិប្រកួតមិនធម្មតាឡើយ។

628x628_13225112_235530126819498_1132832349_o

សូមបញ្ជាក់ថា គ្រូបង្វឹករូបនេះធ្លាប់បានដឹកនាំក្រសួងការពារជាតិ ឈ្នះពានរង្វាន់សម្តេចតេជោ ម្ដងហើយកាលពីឆ្នាំ២០១០ កន្លងទៅហើយនៅពេលនេះលោកមានឆន្ទៈដឹកនាំកូនក្រុមក្រសោបពានរង្វាន់នេះម្ដងទៀត ក្រោយបង្ហាញសមត្ថភាពឱ្យមហាជនបានដឹងថាជាក្រុមខ្លាំងមួយនៅរដូវកាលនេះ។ និយាយពីលោក ទេព ឡុងរចនា លោកធ្លាប់រសាតអណ្ដែតទៅដឹកនាំគីរីវង់សុខសែនជ័យ ម្ដងកាលពីរដូវកាល២០១៣ កន្លងទៅប៉ុន្ដែលោកបានត្រឡប់មកកាន់ក្រសួងការពារជាតិ វិញនៅឆ្នាំ២០១៤ ក្រោយឃើញក្លឹបមួយនេះមិនសូវមានលំនឹងផ្នែកហិរញ្ញវត្ថុនាគ្រានោះ។កាលពីឆ្នាំមុនលោក ដឹកនាំក្រុមធ្លាក់ត្រឹមវគ្គជម្រុះតាមពូលក្រោយប្រកួត៣លើក រកបានតែ៣ពិន្ទុប៉ុណ្ណោះបន្ទាប់ពីប្រកួតបើកឆាកក្នុងពូល C បានចាញ់ភ្នំពេញក្រោន ៤ទល់០ ហើយបន្តចាញ់បឹងកេតអង្គរ ១ទល់០ មុនឈ្នះក្រុមខេត្តបាត់ដំបង ៦ទល់១៕

IMG_8171

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត