រឿងរ៉ាវខ្លះៗអំពីការប្រកួត​ផ្តាច់ព្រ័ត្រពាន​រង្វាន់ Hun Sen Cup 2016 នា​ល្ងាច​ថ្ងៃ​សៅរ៍នេះ​

នូ មករា July 2, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមក្រសួងការពារជាតិក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុនសែន (Hun Sen Cup 2016) ឆ្នាំ២០១៦ នៅល្ងាចថ្ងៃសៅរ៍ ទី ២ខែកក្កដា ឆ្នាំ២០១៦ លើទីលានពហុកីឡដ្ឋានជាតិ ខណៈក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។

svayreing_0

*ព័ត៌មានទូទៅក្នុងការប្រកួតទាំង២៖

ទូរទស្សន៍បាយ័នព័ត៌មាន (BTV News) ទទួលសិទ្ធិផ្សាយផ្ទាល់សម្រាប់ប្រកួតទាំង២នាល្ងាចនេះស្របពេលសំបុត្រចូលទស្សនាមានដាក់លក់នៅច្រកចូលទីលានប្រកួតក្នុងតម្លៃ ២០០០រៀល និង ៤០០០ រៀលសម្រាប់អ្នកចូលទស្សនាផ្ទាល់។

*កម្មវិធីកម្សាន្តសប្បាយក្នុងពេលប្រកួត៖

នៅក្នុងកម្មវិធីនេះមានចាប់ឆ្នោតផ្ដល់ជូនទស្សនិកជនដែលចូលទស្សនាផ្ទាល់ផងដែរ ក្នុងនោះមានទូរទស្សន៍ ៣គ្រឿង និងម៉ូតូ ២ គ្រឿងផងដែរ។ នៅក្នុងកម្មវិធីនេះដែរក៏មានការចូលរួមសម្ដែងពីសំណាក់ក្រុមតន្ត្រី ដើរវិទ្យាល័យបាក់ទូក ក្រុមតន្រ្តី Smallworld Smallband សមាជិកនៃក្រុម KlapYaHandz និង ក្មេងខ្មែរ (Kmeng Khmer)ផងដែរ។

13413003_782227148581177_2223068436037120663_n

*រង្វាន់សម្រាប់ក្រុមជ័យលាភី៖

ចំពោះក្រុមដណ្ដើមបានជើងឯក នឹងទទួលបានពានរង្វាន់ចំនួន១ មេដាយមាសម្នាក់១និងទឹកប្រាក់លើកទឹកចិត្តចំនួន៨០.០០០.០០០ (ប៉ែតសិបលានរៀល) ចំណែកក្រុមចំណាត់ថ្នាក់លេខ ២ នឹងទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង រួមទាំងទឹកប្រាក់ ៤០.០០០.០០០ (សែសិបលានរៀល) និងក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធម្នាក់១គ្រឿង និងទឹកប្រាក់២០.០០០.០០០ (ម្ភៃលានរៀល)។

ក្រៅពីនោះគណៈកម្មការរៀបចំការប្រកួតបានរៀបចំពានរង្វាន់ Fair Play ដល់ក្រុមលេងល្អជាងគេក្នុងនោះមានពានរង្វាន់១ អមដោយទឹកប្រាក់ ៥.០០០.០០០ (ប្រាំលានរៀល) ហើយក្រុមអាជ្ញាកណ្ដាលផ្ដាច់ព្រ័ត្រ មេដាយម្នាក់១និងទឹកប្រាក់ ៣.០០០.០០០ (បីលានរៀល) កីឡាករទាត់ចូលទីច្រើនជាងគេ ជូនពានរង្វាន់១ និងទឹកប្រាក់១.០០០.០០០ (មួយលានរៀល) និងអ្នកចាំទីល្អជាងគេ ទឹកប្រាក់ចំនួន ១.០០០.០០០ (មួយលានរៀល)។

HSC 2015

សូមរំលឹកថាប្រកួតវគ្គផ្ដាច់ព្រ័ត្រក្រុមក្រសួងការពារជាតិ ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅល្ងាចថ្ងៃសៅរិ៍ ទី២ ខែមិថុនា ឆ្នាំ២០១៦ លើទីលានពហុកីឡដ្ឋានជាតិ វេលាម៉ោង៧ល្ងាច ស្របពេលក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា នៅវេលាម៉ោង៣:៣០ នាទីល្ងាចលើទីលានពហុកីឡដ្ឋានជាតិដូចគ្នាដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត